លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស
12/10/2015 07:02
(VOVworld) – តាមគណៈកម្មាធិការរៀបចំការបោះឆ្នោត មជ្ឈឹមប៉ែឡារុសបាន ឲ្យដឹងថា៖ ប្រធានាធិបតីប៉ែឡារុស កាន់អំណាច លោក Alexander Lukashenko ដណ្តើមបាន ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ នាថ្ងៃទី ១១ តុលា ដោយមានសម្លេងគាំទ្រស្រូបយក ៨៣,៤៩%។

លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស (Image:VNA) (VOVworld) – តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបាន ឲ្យដឹងថា៖ ប្រធានាធិបតីប៉ែឡារុសកាន់អំណាច លោក Alexander Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះនាថ្ងៃទី ១១ តុលា ដោយមានសម្លេងគាំទ្រស្រូបយក ៨៣,៤៩%។ មុននោះ គណៈ កម្មាធិការ រៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបានប្រកាសថា៖ សមាត្រអ្នក បោះឆ្នោតចូលរួមការបោះឆ្នោតប្រធានាធិបតីលើកនេះទទួលបាន ៨៦,៧៥%។ បេក្ខជន លោកស្រី Tatiana Korotkevich ឈរលំដាប់ថ្នាក់ទី ២ ដោយមាន សម្លេងគាំទ្រ ៤,៤២%។ ក្នុងនោះ តំបន់ដែលមានសមាត្រអ្នកបោះឆ្នោតខ្ពស់ បំផុតនៅទូទាំងប្រទេសគឺ Vitebsk (៩១%)។ រីឯទីក្រុង Minsk មានសមាត្រ អ្នកបោះឆ្នោតចូលរួមទាបបំផុត - ៧៣,៣៣%៕
Related






