VOV WorldVOV World
លោក មីន អ៊ុង ឡាំង ត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា
03/04/2026 10:26
[VOVWORLD] - នាថ្ងៃទី ៣ ខែមេសា ប្រមុខអាជ្ញាធរយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង ត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃប្រទេសនេះ នៅក្នុងការបោះឆ្នោតនៅក្នុងសភា។
លោក មីន អ៊ុង ឡាំង ត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា
3.4-am_chieu-15-ong_min_aung_hlaing.jpg លោក មីន អ៊ុង ឡាំង។ (រូបថតឯកសារ៖ AP/Aung Shine Oo) ជាពិសេស ការរាប់សន្លឹកឆ្នោតបានបង្ហាញថា លោក មីន អ៊ុង លាំង ទទួលបានយ៉ាងហោចណាស់ ២៩៣ សំឡេង ក្នុងចំណោមសំឡេងសរុប ៥៨៤ ដែលលើសពីសំឡេងភាគច្រើនដែលត្រូវការ។ មុននោះ នៅថ្ងៃទី ៣១ ខែមីនា សមាជិកសភា ជាន់ទាប ( Pyithu Hluttaw) និងព្រឹទ្ធសភា ( Amyotha Hluttaw) បានជ្រើសរើសលោក មីន អ៊ុង លាំង និងលោកស្រី ណាន នី អាយ ជាអនុប្រធានាធិបតី ដែលបើកផ្លូវឱ្យលោក មីន អ៊ុង លាំង បន្តកាន់អំណាចជាពលរដ្ឋស៊ីវិល។ លោក មីន អ៊ុង លាំ ង ធ្លាប់ជាឧត្តមសេនីយ៍។ លោកបានដឹកនាំ ប្រទេសចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងឆ្នាំ ២០២១។ យោងតាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា លោក មីន អ៊ុង លាំង ត្រូវតែលះបង់តំណែងយោធា   ប្រសិនបើលោកក្លាយជាប្រធានាធិបតី៕
TAG
VOV/VOVWORLD/មីន អ៊ុង លាំង/ប្រធានាធិបតី​/មីយ៉ាន់ម៉ា