VOV WorldVOV World
លោក Nguyen Xuan Phuc បានប្រធានរដ្ឋឧទ្ទេសនាមកាន់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១
26/07/2016 08:08
(VOVworld)-នាព្រឹកថ្ងៃទី២៦កក្កដា នៅក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
លោក Nguyen Xuan Phuc បានប្រធានរដ្ឋឧទ្ទេសនាមកាន់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១
(VOVworld)-នាព្រឹកថ្ងៃទី២៦កក្កដា នៅក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាម  នីតិកាលទី១៤ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនរបាយការ ណ៍ស្តីពីគម្រោងរៀបចំកម្មាភិបាលសម្រាប់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ២០១៦-២០២១។​តាមនោះ របាយការណ៍របស់ប្រធានរដ្ឋបានធ្វើការ ឧទ្ទេសនាមលោក Nguyen Xuan Phuc  ជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc         មុននោះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃដដែល រដ្ឋសភាបានផ្ទៀងស្តាប់នូវរបាយការ ណ៍ស្តីពីលទ្ធផលពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងនាយករដ្ឋ មន្ត្រីរដ្ឋាភិបាល អាណត្តិ២០១៦-២០២១។ ទទួលយកមតិរបស់សមាជិកសមាជិ កាសភាដែលបានបកស្រាយនៅក្នុងអង្គប្រជុំ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បានឲ្យដឹងថា៖ “រចនាសម្ព័ន្ធរបស់រដ្ឋាភិបាលតាមរូបសណ្ឋានក្រសួងគ្រប់គ្រងពហុផ្នែក ពហុ​វិស័យ បានរក្សាតាំងពីអាណត្តិរដ្ឋសភានីតិកាលទី១២រហូតមកដល់ពេលនេះ គឺ ស្របទៅ នឹងនិន្នាការរួមរបស់ពិភពលោក។ រដ្ឋាភិបាលស្នើរឲ្យរក្សាដដែលឈ្មោះ របស់ក្រ សួងដូចនាបច្ចុប្បន្នដោយសារការអនុវត្តការផ្លាស់ប្តូរឈ្មោះនេះនឹងធ្វើឲ្យ ខ្ជះខ្ជាយ ថវិការនិងកើតមានឡើងភាពស្មុគ្រស្មាញច្រើន។ រដ្ឋាភិបាលនឹងផ្សព្វ ផ្សាយយ៉ាង ឆាប់ៗនូវបទបញ្ញត្តិការងាររបស់រដ្ឋាភិបាល ដោយមានការលើក កំពស់ការទទួល ខុសត្រូវរបស់អ្នកប្រមុខ”។         នាពេលរសៀល អង្គប្រជុំនឹងផ្ទៀងស្តាប់របាយការណ៍ស្តីពីគម្រោងរៀបចំ កម្មាភិបាលកាន់ដំណងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលហើយជ្រើសតាំងដំណែងនេះ តាមរូបភាពបោះឆ្នោតសម្ងាត៕