VOV WorldVOV World
លោក Paul Ryan បានតែងតាំងជាប្រធានសភាជាន់ទាបរបស់អាមេរិក
30/10/2015 08:54
(VOVworld)-នាថ្ងៃទី២៩តុលា សមាជិកសភាគណៈ បក្សសាធារណរដ្ឋអាមេរិក Paul Ryan បានជាប់ឆ្នោត ជាប្រធានសភាជាន់ទាបអាមេរិក
លោក Paul Ryan បានតែងតាំងជាប្រធានសភាជាន់ទាបរបស់អាមេរិក
លោក Paul Ryan (VOVworld)-នាថ្ងៃទី២៩តុលា សមាជិកសភាគណៈបក្សសាធារណរដ្ឋអាមេរិក Paul Ryan បានជាប់ឆ្នោតជាប្រធានសភាជាន់ទាបអាមេរិកជំនួសលោក John Boehner ដែលលោករូបនេះបានប្រកាសចាកចេញពីឆាកនយោបាយនាខែតុលា នេះ។ លោក Paul Ryan ទទួលបានសម្លេងគាំទ្រចំនួន២៣៦ក្នុងចំណោម ២៤៧ នៅសភាជាន់ទាប។ មុននោះមួយថ្ងៃ បណ្តាសមាជិកសភានៅសភាជាន់ទាប អាមេរិកបានឧទ្ទេសនាមលោក Paul Ryan សមាជិកសភារដ្ឋ Winconsin កាន់ ដំណែងជាប្រធានសភាជាន់ទាប។ ថ្នាក់ដឹកនាំគណៈបក្សសាធារណរដ្ឋបានឲ្យ ដឹងថា សមាជិកសភា Ryan ទទួលបានការគាំទ្រលើសលប់៕