VOV WorldVOV World
លោក Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន
26/05/2014 08:23
(VOVworld) – នាថ្ងៃទី ២៥ ឧសភា បេក្ខជននៃគណៈបក្ស UDAR នៅអ៊ុយក្រែន លោក Petro Poroshenko បានជាប់ ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ ដោយមានសម្លេងគាំទ្រ ៥៥.៩%។
លោក  Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន
លោក Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន  (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ ឧសភា បេក្ខជននៃគណៈបក្ស UDAR នៅអ៊ុយក្រែន លោក  Petro Poroshenko បានជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅ ប្រទេសនេះ ដោយមានសម្លេងគាំទ្រ ៥៥.៩%។ ក្នុងពេលនោះ អតីតនាយក រដ្ឋមន្ត្រីអ៊ុយក្រែនលោក ស្រី Yulia Tymoshenko ទទួលបាន ១២.៩% សម្លេងគាំទ្រ តែប៉ុណ្ណោះ។ ប្រសិនបើលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិតីរបស់ អ៊ុយក្រែនត្រូវបានប្រកាសនាថ្ងៃទី ២៦ ឧសភា ប្រទេសនេះនឹងមិនត្រូវការរៀបចំ វង់បោះឆ្នោតលើកទី ២ ដែលគ្រោងនឹង ប្រព្រឹត្តទៅ​នាថ្ងៃទី ១៥ មិថុនាខាងមុខ ឡើយ។ បន្ទាប់ពីប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋអំណាចបណ្តោះអាសន្ត អ៊ុយក្រែនបានអះអាងថា៖ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះបាន ប្រព្រឹត្តទៅប្រកបដោយជោគជ័យតម្លាភាពនិងចំហរ។ ប៉ុន្តែ កំលាំងបាតុករនៅ តំបន់ភាគខាងកើតអ៊ុយក្រែននៅមិនទទួលស្គាល់ការបោះឆ្នោតនេះទេ៕