VOV WorldVOV World
លោក Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ
25/07/2016 10:46
(VOVworld)-នារសៀលថ្ងៃទី២៧កក្កដា ដោយទទួល បានសម្លេងគាំទ្រចំនួន ៩៨,១៨% រដ្ឋសភាបានជ្រើស តាំងលោក Tran Dai Quang សមាជិកការិយា​ល័យន យោបាយ កាន់ដំណែងជាប្រធានសាធារណរដ្ឋសង្គមនិយមវៀត ណាមអាណត្តិ២០១៦-២០២១។​
លោក Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ
(VOVworld)-នារសៀលថ្ងៃទី២៧កក្កដា ដោយទទួលបានសម្លេងគាំទ្រចំនួន  ៩៨,១៨%  រដ្ឋសភាបានជ្រើសតាំងលោក Tran Dai Quang  សមាជិកការិយា​ល័យ នយោបាយ កាន់ដំណែងជាប្រធានសាធារណរដ្ឋសង្គមនិយមវៀត ណាមអាណត្តិ ២០១៦-២០២១។​ លោក​ Tran Dai Quang ធ្វើសច្ចាប្រណិធានទទួលដំណែងប្រធានរដ្ឋ        បន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋលោក Tran Dai Quang បានធ្វើសច្ចា​ប្រណិធាន ក្រោមទង់ជាតិ ចំពោះមុខរដ្ឋសភានិងចំពោះមុខជនរួមជាតិ អ្នកបោះ ឆ្នោតលើទូ ទាំងប្រទេស។ អញ្ជើញថ្លែងមតិបន្ទាប់ពីពិធីទទួលដំណែង លោក Tran Dai Quang បានអះអាងថា៖ “ខ្ញុំនឹងម្ចាស់ការចូលរួមការកសាងនិងពង្រឹងប្រព័ន្ធច្បាប់ លើកកំពស់ប្រសិទ្ធិ ភាពនៃការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម គឺរបស់ប្រជាជន​ដោយប្រជាជន  និងដើម្បីប្រជាជន”។        ក្នុងការឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានទទួលដំណែងរបស់ប្រធានរដ្ឋ សមាជិកសភា Nguyen Trong Nghia មណ្ឌល Tien Giang បានឲ្យដឹងថា៖        “ខ្ញុំមានការពេញចិត្តចំពោះបទថ្លែងមតិរបស់ប្រធានរដ្ឋណាស់។ លោក ប្រធានរដ្ឋបានអះអាងច្បាស់ថា វៀតណាមត្រូវអនុវត្តនូវភារកិច្ចយុទ្ធសាស្ត្រ ចំនួនពីរនោះគឺកសាងនិងការពារមាតុប្រទេស។ ខ្ញុំឃើញថា បទថ្លែងមតិនោះ បានអះអាងនូវការប្តេជ្ញាមិនត្រឹមតែរបស់រូបលោកប្រធានរដ្ឋផ្ទាល់ទេ ថែមទាំង នោះជាការប្តេជ្ញារបស់បក្ស របស់ប្រជាជន និងរបស់រដ្ឋចំពោះភារកិច្ចការពារ មាតុប្រទេសនិងកសាងវិស័យការពារប្រទេសនិងសន្តិសុខប្រជាជនក្នុងស្ថាន ភាពថ្មី”។        នាថ្ងៃទី២៦កក្កដា រដ្ឋសភានឹងពិភាគ្សាអំពីរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល  និងរៀបចំកម្មាភិបាលសម្រាប់ដំណែងនាយករដ្ឋមន្ត្រី៕