លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់ទស្សនទានប្រជាធិបតេយ្យលើប្រទេសដទៃ
21/12/2015 10:04
(VOVworld) - នេះជាយោបល់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅពេលឆ្លើយសម្ភាសន៍សំរាប់ ខ្សែភាពយន្តឯកសារ “សណ្ដាប់ ធ្នាប់ពិភពលោក” ដែលបានផ្សាយនាថ្ងៃទី២០ ធ្នូ នៅលើកាណាល ទូរទស្សន៍ “Russia ១”។

(VOVworld) - លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់អនុវត្តន៍ទស្សនទានប្រជាធិប តេយ្យលើប្រទេសដទៃឡើយ។នេះជាយោបល់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅពេលឆ្លើយសម្ភាសន៍សំរាប់ខ្សែភាពយន្តឯកសារ “សណ្ដាប់ធ្នាប់ ពិភពលោក” ដែលបានផ្សាយនាថ្ងៃទី២០ ធ្នូ នៅលើកាណាលទូរទស្សន៍ “Russia ១” ។លោក Vladimir Putin បានសង្កត់ធ្ងន់ថា ទស្សនៈរបស់រុស្ស៊ីនោះគឺ មិនអាចនាំយក ប្រព័ន្ធនិងនិយមន័យរបស់ខ្លួនឯងអំពីប្រជាធិបតេយ្យដើម្បីបន្តុប បណ្ដាក់ទៅលើ ប្រទេសនិងប្រជាជាតិផ្សេងៗ ដែលជាទីកន្លែងមានខឿនវប្បធម៌ សាសនានិងប្រ ពៃណីខុសគ្នាឡើយ។លោកប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថែមទៀតថា បញ្ហារបស់ ប្រទេសអឺរ៉ុបនាបច្ចុប្បន្ននោះគឺរដ្ឋាភិបាលមិនអនុវត្តន៍គោល នយោបាយកិច្ចការ បរទេសដោយឯករាជ្យឡើយ ប៉ុន្តែបែរជាប្រគល់អធិបតេយ្យភាព មួយចំណែក របស់ខ្លួនសំរាប់អាមេរិកទៅវិញ៕
Related






