ផ្សែងភ្លើងហោះឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីរួមស្រុក Khan Yunis តំបន់ហ្គាស្សា កាលពីថ្ងៃទី១២ ខែឧសភា។ (រូបថត៖ AFP/VNA) |
ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់អង្គទ័ពការពារដែនអាកាស Iron Dome នៅភាគកណ្ដាលអ៊ីស្រាអែល លោក Netanyahu បានប្រកាសថា៖ នឹងចំណាយពេល វេលា ប៉ុន្តែដោយមានភាពរឹងមាំទាំងការការពារនិងការវាយប្រហារ យើងខ្ញុំនឹងសម្រេច បានគោលដៅរបស់ខ្លួននោះ គឺស្ដារសន្តិភាពឡើងវិញសម្រាប់រដ្ឋអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវ ឲ្យអ៊ីស្រាអែលនិងខ្មាន់កាំភ្លើងប៉ាឡេស្ទីនបញ្ឈប់ការប៉ះទង្គិចគ្នា៕





