នៅព្រឹកថ្ងៃទី ៤ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយសមាជិកសភានៃមណ្ឌលបោះឆ្នោតលេខ ១ ទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់ចំនួន ១០ ដើម្បីជម្រាបអំពីលទ្ធផលនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ ក៏ដូចជាឆ្លើយតបសំណួរ និងមតិយោបល់របស់អ្នកបោះឆ្នោតផងដែរ។

អ្នកបោះឆ្នោតបានធ្វើអត្ថាធិប្បាយថា សម័យប្រជុំរដ្ឋសភាថ្មីៗនេះ បានអនុម័តលើច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ថវិកា សន្តិសុខសង្គម និងការគ្រប់គ្រងរដ្ឋ។ ទាំងនេះគឺជាខ្លឹមសារដែលប្រជាជនយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់ការងារ ប្រាក់ចំណូល គោលនយោបាយសង្គម និងគុណភាពជីវភាពប្រចាំថ្ងៃ។

នៅក្នុងជំនួបនេះ ដោយឆ្លើយតបមតិយោបល់របស់អ្នកបោះឆ្នោត ទាក់ទងនឹងប្រសិទ្ធភាពប្រតិបត្តិការនៃគំរូអាជ្ញាធរ២កម្រិតនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា៖

“អ្នកបោះឆ្នោតបានកត់សម្គាល់ថា ក្បាលម៉ាស៊ីនដឹកនាំ ត្រូវបានបង្រួមជាងមុន កម្រិតមូលដ្ឋានមានភាពសកម្មជាងមុន ហើយនីតិវិធីរដ្ឋបាលក៏ងាយស្រួលជាងមុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលប្រជាជនចង់បាន គឺគំរូថ្មី ត្រូវបង្កើតការផ្លាស់ប្តូរពិតប្រាកដក្នុងការបម្រើប្រជាជន និងអាជីវកម្ម; កម្រិតមូលដ្ឋានត្រូវតែ ជិតស្និទ្ធនឹងប្រជាជន ក្ដាប់ជាប់តម្រូវការអំពីការងារ ការបណ្តុះបណ្តាល ការផ្លាស់ប្ដូរវិជ្ជាជីវៈ​ និងការភ្ជាប់អាជ្ញាធរជាមួយអាជីវកម្ម ដោយផ្អែកលើការបណ្តុះបណ្តាលដែលផ្សាភ្ជាប់ការងារទៅនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន”៕