លោកនាយករដ្ឋមន្រ្តីស្នើរឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះជំនួយឧបត្ថម្ភសម្រាប់ប្រជាជនភាគកណ្តាលវៀតណាម
24/10/2020 07:10
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកជាមួយប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh ចំពោះការខាតបង់បណ្តាលមកពីទឹកជំនន់ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកជាមួយប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh ចំពោះការខាតបង់បណ្តាលមកពីទឹកជំនន់ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំក្រសួង សាខានិងមូលដ្ឋានដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីជំនះពុះពាររាល់ការខូចខាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងការខូចខាត ដើម្បីនាំប្រជាជនភាគកណ្តាលវៀតណាម វិលត្រឡប់ មករកជីវភាពប្រក្រតីឡើងវិញយ៉ាងឆាប់ៗ។ ពេលមកដល់ខេត្ត Quang Binh លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Hien Linh ស្រុក Quang Ninh។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តប្រជាជនយ៉ាងដូច្នេះ
Related






