លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ស្នើឲ្យគុយវ៉ែតសហការគ្នាក្នុងការធានាសន្តិសុខថាមពល
05/04/2026 07:40
[VOVWORLD] - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឲ្យគុយវ៉ែតសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការធានាសន្តិសុខថាមពល ដែលរួមចំណែកដល់ស្ថិរភាពផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។

260405_am_01_anh_2.jpg ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) សំណើនេះត្រូវបានធ្វើឡើងនាថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នៅពេលដែលនាយករដ្ឋមន្ត្រី ផាម មិញ ឈីញ បានទទួលលោក Yousef Ashour Al-Sabbagh ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីវិធានការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។ នៅចំពោះមុខរាល់ការវិវឌ្ឍដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើកោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមថា ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ឈរលើច្បាប់អន្តរជាតិ និងបានសម្តែងក្តីសង្ឃឹមរបស់លោកចំពោះការស្តារសន្តិភាពឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ នៅក្នុងវិស័យសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងពង្រឹងទំនាក់ទំនងរវាងអាជីវកម្មនៃប្រទេសទាំងពីរ។ ចំណែកខ្លួន ឯកអគ្គរដ្ឋទូតគុយវ៉ែតបានថ្លែងថា គុយវ៉ែតបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីធានាសន្តិសុខថាមពល ខណៈដែលលោកបញ្ជាក់ថា រដ្ឋាភិបាលគុយវ៉ែតកំពុងខិតខំផ្តល់ការគាំទ្រចាំបាច់ដល់ពលរដ្ឋគុយវ៉ែត និងជនបរទេសដែលរស់នៅក្នុងប្រទេសគុយវ៉ែត រួមទាំងពលរដ្ឋវៀតណាមផងដែរ។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងធ្វើជាស្ពានដើម្បីលើកទឹកចិត្តសាជីវកម្មថាមពលគុយវ៉ែត និងមូលនិធិវិនិយោគឲ្យបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយចូលរួមចំណែកដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងលក្ខណៈដែលមានសារៈសំខាន់ ប្រសិទ្ធភាព និងគួរឲ្យទុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ៕
TAG
VOV/VOVWORLD/លោកនាយករដ្ឋមន្ត្រី/ហ្វាម មិញ ជីញ/គុយវ៉ែត/សហការគ្នា/ការធានាសន្តិសុខថាមពល
Related





