VOV WorldVOV World
លោកនាយករដ្ឋមន្ត្រីវៀតណាម៖ ច្នៃប្រឌិតដើម្បីកសាងនិងការពារប្រទេសជាតិ
12/05/2015 11:33
(VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកច្នៃប្រឌិតចំនួនមិន ជំនាញឆ្នើមឆ្នាំ ២០១៥ ចំនួន៦៣រូប នាព្រឹកថ្ងៃទី១២ ឧសភានៅទីក្រុងហា ណូយ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
លោកនាយករដ្ឋមន្ត្រីវៀតណាម៖ ច្នៃប្រឌិតដើម្បីកសាងនិងការពារប្រទេសជាតិ
សនាយករដ្ឋមន្ត្រីវៀតណាម៖ ច្នៃប្រឌិតថ្មីដើម្បីកសាងនិងការពារប្រទេសជាតិ (VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកច្នៃប្រឌិតចំនួនមិន ជំនាញឆ្នើមឆ្នាំ ២០១៥ ចំនួន៦៣រូប នាព្រឹកថ្ងៃទី១២ ឧសភានៅទីក្រុងហា ណូយ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ ថា៖ បក្ស រដ្ឋ ជានិច្ចកាល យកចិត្តទុកដាក់ដល់ការស្រាវជ្រាវអនុវត្តវិទ្យា សាស្ត្រ  បច្ចេកវិទ្យា ពង្រីកការច្នៃ ប្រឌិតក្នុងប្រជាជនដើម្បីកសាងនិងការពារមាតុ ប្រទេស។ នាយករដ្ឋមន្ត្រី Nguyen  Tan Dung បានចាត់ទុកថា៖  ដើម្បីកសាងប្រទេសវៀតណាមឯករាជ្យ ឯកភាព  សង្គមនិយម ប្រជាជនសម្បូរ ធូធារ ប្រទេសខ្លាំងមាំមួន សមភាព អរិយធម៌ គឺត្រូវ អនុវត្តឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម នាំប្រទេសជាតិអភិវឌ្ឍប្រកបដោយ  លឿននិងចីរភាព។  ក្នុងនោះ កក្តាដើរតួនាទីសំខាន់ នោះគឺជាការស្រាវជ្រាវ ច្នៃ ប្រឌិត អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងវិស័យទាំងឡាយក្នុងជីវភាពរស់នៅ  ដើម្បីលើកកំពស់ ទិន្នផល គុណភាព ប្រសិទ្ធិភាព លទ្ធភាពប្រកួតប្រជែងរបស់ ប្រទេសជាតិខឿនសេដ្ឋកិច្ច ​អង្គភាពអាជីវកម្ម និងបណ្ដាផលិតផលរបស់វៀតណាម។           នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអោយដឹងថា៖  អនុវត្តសេចក្ដី សម្រេចចិត្តរបស់បក្ស រដ្ឋាភិបាល នឹងចេញយន្តការ គោលនយោបាយអោយ សមស្រប ដើម្បីលើកទឹកចិត្ត បង្កលក្ខណះងាយស្រួលអោយការស្រាវជ្រាវ  អនុវត្តិវទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម ក៏ដូចជាបង្កលក្ខណះអោយ ការស្រាវជ្រាវ កែច្នៃប្រឌិតរបស់ប្រជាជនដែរ៕