លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអានកម្មវិធីសកម្មភាពរបស់ខ្លួន។ (រូបថត៖ VOV) |
ថ្លែងនៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើជាសមាជិករដ្ឋសភា ដំបូងបង្អស់គឺត្រូវផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នា របស់ម្ចាស់ឆ្នោត ហើយឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាដល់រដ្ឋសភា បក្ស រដ្ឋ និងស្ថាប័ន សមត្ថកិច្ចដើម្បីដោះស្រាយសំណើរនិងមតិដ៏ស្របច្បាប់របស់ម្ចាស់ឆ្នោត ចូលរួម ចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកប្រធានរដ្ឋ Nguyen Xuan Phuc យកចិត្តទុកដាក់ដល់ការអនុវត្តកម្មវិធី អភិវឌ្ឍទីក្រុង ហូជីមិញចំនួន៤ដែលត្រូវបានដាក់ចេញ ក្នុងនោះមានការលើកកំពស់ គុណភាពនៃបណ្ដាតំបន់ដែលរងការ ជន់លិចនិងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំង លើកកំពស់សមត្ថភាពប្រកួតប្រជែង ធានាបរិស្ថានរស់នៅបៃតងនិងមានសុវត្ថិភាព។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ត្រូវការជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកម្មវិធី ផ្លាស់ប្ដូរឌីជីថលជាតិ ប្រែក្លាយទីក្រុងហូជីមិញទៅជាខឿនសេដ្ឋកិច្ចឌីជីថល និងជាទី កន្លែងដែលទាក់ទាញអ្នកមានទេពកោសល្យនៅទាំងក្នុងនិងក្រៅប្រទេស។ ទីក្រុង ហូជីមិញត្រូវតែជាគំរូនៃប្រទេសទាំងមូល ដែលមានកម្លាំងប្រកួតប្រជែងក្នុងការទាក់ ទាញអ្នកមានទេពកោសល្យ។
ចំពោះស្រុក Cu Chi និង Hoc Mon លោកប្រធានរដ្ឋមានគោលបំណងថា ស្រុក ទាំងពីរនឹងជាខ្សែក្រវ៉ាត់បៃតងនៃទីក្រុងហូជីមិញនៅពេលអនាគតខ្លី។ នាពេលខាងមុខ លោកប្រធានរដ្ឋរួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត នឹងដឹកនាំកិច្ចប្រជុំពន្លឿនការវិនិ យោគជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗនៅស្រុកទាំងពីរនេះ៕





