VOV WorldVOV World
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយដំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន
08/04/2015 10:29
(VOV)_ក្នុ​ងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី៨ មេសា ​លោកអគ្គលេខា​បក្ស Nguyen Phu Trong បានជួបប្រាស្រ័យជាមួយដំណាង​សមាគម​មិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀតណាម និងបណ្ដា​ឥស្សរជន​មិត្តភាពចិន។ នៅក្នុងជំនួបទាំងនេះ អគ្គលេខាបក្ស Nguyen Phu Trong
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយដំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន
លោកអគ្គលេខាបក្ស Nguyen Phu Trong (VOV)_ក្នុ​ងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី៨ មេសា  ​លោកអគ្គលេខា​បក្ស Nguyen Phu Trong បានជួបប្រាស្រ័យជាមួយដំណាង​សមាគម ​មិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀតណាម និងបណ្ដា​ ឥស្សរជន​មិត្តភាពចិន។ នៅក្នុងជំនួបទាំងនេះ អគ្គលេខាបក្ស Nguyen Phu Trong  បានសង្កត់ធ្ងន់ថា៖ វៀតណាម-ចិន មានទំនាក់ទំនងមិត្តភាព ​ប្រពៃណី​តាំងពីយូរ យា​ណាស់មកហើយ និងសព្វថ្ងៃ បានក្លាយទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើ​គ្រប់វិស័យ។ នាបច្ចុប្បន្ន វៀតណាមជានិច្ចកាលទទួលបានការ​ជួយឧបត្ថម្ភដ៏ថ្លៃ ថ្នូរ​របស់​ប្រជាជនចិន ដែលក្នុងនោះមានបណ្ដាអ្នកជំនាញការ ​ទីប្រឹក្សា និងកម្មាភិ បាល​ចិន។ លោក Nguyen Phu Trong បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ ​ការរួមវិភាគដ៏ធំធេង ការជួយឧបត្ថម្ភដ៏ស្មោះត្រង់របស់មិត្តចិនចំពោះវៀតណាម។  អគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយ​តំលៃ​ខ្ពស់ចំពោះសកម្មភាពដ៏​សម្បូរ បែប​ជាក់ស្ដែងរបស់របស់សមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន និងសមា គមមិត្តភាពចិន-វៀតណាម ក្នុងកិច្ចការពូន​ជ្រុំ​អោយទំនាក់ទំនងមិត្តភាពវៀតណាម -ចិន ​នាពេលកន្លង​ទៅ និង​មានគោលបំណងថា៖ បន្តទទួលបានការជួយ​ឧបត្ថម្ភពី ភាគីចិនថែមទៀត៕