VOV WorldVOV World
លោកស្រី Clinton ដណ្តើមបានសន្លឹកឆ្នោតដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី
07/06/2016 06:44
(VOVworld) – កាសែតធំៗរបស់អាមេរិក នាថ្ងៃទី ៦ មិថុនា បានចេញផ្សាយព័ត៌មានថា៖ អតីតារដ្ឋមន្ត្រីកាបរទេស នៃប្រទេសនេះ លោកស្រី Hillary Clinton ដណ្តើមបាន សម្លេងគាំទ្រ ដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនជា ផ្លូវការនៃគណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨ វិច្ឆិកា ខាងមុននេះ។
លោកស្រី Clinton ដណ្តើមបានសន្លឹកឆ្នោតដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី
លោកស្រី Clinton ដណ្តើមបានសន្លឹកឆ្នោតដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី (Image: VNA) (VOVworld) – កាសែតធំៗរបស់អាមេរិក នាថ្ងៃទី ៦ មិថុនា បានចេញផ្សាយ ព័ត៌មានថា៖ អតីតារដ្ឋមន្ត្រីកាបរទេសនៃប្រទេសនេះ លោកស្រី Hillary Clinton  ដណ្តើមបានសម្លេងគាំទ្រ ដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនជាផ្លូវការនៃ គណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨ វិច្ឆិកា ខាងមុននេះ។ បន្ទាប់ពីជ័យជំនះក្នុងការប្រកួត ប្រជែងបឋមនៅតំបន់ ឯបរទេស Puerto Rico រួមជាមួយកលទ្ធផលនៃរាប់សន្លឹកឆ្នោតនៅរដ្ឋ មួយចំនួន ត្រូវបានប្រកាសនិងប្រតិភូប្រកាសគាំទ្រនៅនាទីចុង ក្រោយគិតដល់ថ្ងៃ ទី ៦  មិថុនាលោកស្រី Clinton មានដំណាងចំនួន ២៣៨៣ នាក់ហួសកំរិតកំណត់ ១ នាក់។ ដោយមានលទ្ធផលនេះ លោកស្រី  Clinton បានឈានចូលប្រវត្តិសាស្ត្រ អាមេរិក ក្នុងពេលដែលក្លាយទៅជាបេក្ខជនជានារីដំបូងនៃគណៈបក្សនយោ បាយមួយក្នុងការរត់ប្រណាំង​ចូលសេតវិមាន។ មជ្ឈដ្ឋានអ្នកវិភាគបានវាយ តំលៃថា៖ ជ័យជំនះនេះគឺជាការវិល ត្រឡប់មកវិញយ៉ាងខ្លាំងក្លានិងគួរឲ្យបណ្ចុះ បណ្ចូលរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងជា អតីតព្រឹទ្ធសមាជិកា សភារដ្ឋ New York៕ 

More