VOV WorldVOV World
ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ
02/01/2015 09:07
(VOVworld) – ការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងទស្សនៈវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ គឺជាអាតិភាពស្នូលចំនួន ២ ដែលម៉ាឡេស៊ី នឹងអនុវត្តក្នុងឋានៈ ជាប្រធានរបស់អាស៊ានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៥។
ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ
ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ (Image: VNA) (VOVworld) – ការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងទស្សនៈវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ គឺជាអាតិភាពស្នូលចំនួន ២ ដែលម៉ាឡេស៊ី នឹងអនុវត្តក្នុងឋានៈជាប្រធានរបស់អាស៊ានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៥។ ប្រធាន លេខាធិការដ្ឋានជាតិអាស៊ាន-ម៉ាឡេស៊ី លោក Muhammad Shahrul Ikram Yaakob បាន ឲ្យដឹងថា៖ នេះគឺជាវស័យចំនួន ២ ក្នុងចំណោមវិស័យចំនួន ៨ ដែលម៉ាឡេស៊ីសង្ឃឹម នឹងសម្រេចបានក្នុងអណត្តិរបស់ខ្លួន។ ថ្លែងមតិចំពោះមុខទីភ្នាក់សារព័ត៌មាននៃ ម៉ាឡេស៊ី លោក Muhammad Shahrul បានឲ្យដឹងថា៖ ក្នុងឋានៈជាប្រធានអាស៊ាននា ឆ្នាំ ២០១៥ ម៉ាឡេស៊ីមានការទទួលខុសត្រូវដ៏ធំធេងក្នុងការអនុវត្តរគោលដៅខាង គោលនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គមក្នុងផែនការធ្វើសកម្មភាពរបស់ អាស៊ាន ក៏ដូចជា ការខំប្រឹងប្រែងកសាងទស្សនៈវិស័យនៃសហគមន៍អាស៊ាន (២០០៩-២០១៥) ផងដែរ។ ទន្ទឹមនឹងនោះ ម៉ាឡេស៊ីនឹងរៀបចំសន្និសីទកំពូលរបស់ អាស៊ានលើកទី ២៦ នាខែ មិសា ឆ្នាំ ២០១៥ និងសន្និសីទកំពូលអាស៊ានលើកទី   ២៧ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ និងបណ្ដាសន្និសីទជន់ខ្ពស់ទាក់ទិនផ្សេងៗទៀត៕