VOV WorldVOV World
ម៉ាឡេស៊ីបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េ
05/03/2017 08:27
(VOVworld) – នាថ្ងៃទី៤ មិនា ម៉ាឡេស៊ីបានសំរេច បណ្ដេញចេញឯកអគ្គរដ្ឋទូត ស.ប.បកូរ៉េប្រចាំនៅ ប្រទេសនេះលោក Kang Chol ដោយសារលោករូប នេះជា អ្នកដែលមិនត្រូវបានស្វាគមន៍ ព្រមទាំង សំណូមពរឲ្យអ្នកកាទូតនេះចាកចេញពី ម៉ាឡេស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់ពីវេលាម៉ោង៦យប់ថ្ងៃទី៤ មិនា។
ម៉ាឡេស៊ីបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េ
ឯកអគ្គរដ្ឋទូត ស.ប.បកូរ៉េប្រចាំនៅម៉ាឡេស៊ីលោក Kang Chol​ (រូបថត៖Star) (VOVworld) – នាថ្ងៃទី៤ មិនា ម៉ាឡេស៊ីបានសំរេចបណ្ដេញចេញឯកអគ្គរដ្ឋទូត ស.ប.បកូរ៉េប្រចាំនៅប្រទេសនេះលោក Kang Chol ដោយសារលោករូបនេះជាអ្នក ដែលមិនត្រូវបានស្វាគមន៍ ព្រមទាំងសំណូមពរឲ្យអ្នកកាទូតនេះចាកចេញពីម៉ាឡេ ស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់ពីវេលាម៉ោង៦យប់ថ្ងៃទី៤ មិនា។សេចក្ដីសំរេចពោល ខាងលើត្រូវបាននាំចេញក្រោយពីឯកអគ្គរដ្ឋទូតលោក Kang Chol មិនមានវត្តមាន នៅក្នុងជំនួបមួយដែលត្រូវបានក្រសួងការបរទេសម៉ាឡេស៊ីរៀបចំឡើងនាថ្ងៃ ដដែល។រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman ឲ្យដឹងថា គ្មានមន្ត្រីណា មួយរបស់ស.ប.បកូរ៉េមកចូលរួមជំនួបនេះទេ។ បម្រែបម្រួលពោលខាងលើកើតមានឡើងក្នុងរយៈពេល៣សប្ដាហ៍កន្លងមក ចាប់ ពីការស្លាប់របស់ប្រជាពលរដ្ឋស.ប.បកូរ៉េមួយរូបមានឈ្មោះ Kim Chol ដែល បណ្ដាលឲ្យកើតមានឡើងភាពតានតឹងខាងការទូតរវាងប្រទេសទាំងពីរ។ភាគី ម៉ាឡេស៊ីចាត់ទុកថា លោក Kim Chol ត្រូវបំពុល ខណៈដែលស.ប.បកូរ៉េអះអាង ថាលោករូបនេះស្លាប់ដោយគាំងបេះដូង ជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់ ទៅវិញ៕