VOV WorldVOV World
មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya
02/07/2016 08:13
(VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខជាតិស ភាជាន់ទាបអាមេរិក លោក Michael McCaul បានប្រកាស ថា៖ មុខសញ្ញាជ្រុលនិយមជាជន Chechnya ដែលមានឈ្មោះ Akhmed Chatayev គឺជាមេគំនិតក្នុងការវាយប្រហារដោយ គ្រាប់បែកអត្តឃាតនៅព្រលាន យន្តហោះ Ataturk នៅទីក្រុង Istanbul របស់ទួរគី ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៤៤ នាក់ត្រូវស្លាប់។
មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya
មេគំនិតក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីគឺមុខសញ្ញាជ្រុលនិយម Chechnya (Image: VNA) (VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខជាតិសភាជាន់ទាបអាមេរិក លោក Michael McCaul បានប្រកាសថា៖ មុខសញ្ញាជ្រុលនិយមជាជន Chechnya ដែលមានឈ្មោះ Akhmed Chatayev គឺជាមេគំនិតក្នុងការវាយប្រហារដោយគ្រាប់ បែកអត្តឃាតនៅព្រលាន យន្តហោះ Ataturk នៅទីក្រុង Istanbul របស់ទួរគី ដែល ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៤៤ នាក់ត្រូវស្លាប់។ ថ្លែងមតិនៅកាណាល់ ទូរទស្សន៍ CNN នាថ្ងៃទី ១ កក្កដា សមាជិកសភា Michael McCaul បានឲ្យដឹងថា៖  Chatayev បានបញ្ជាណែនាំការវាយប្រហារដោយគ្រាប់បែកនិងបាញ់កាំភ្លើងនា យប់ថ្ងៃទី ២៨ មិថុនា នៅព្រលានយន្តហោះ Ataturk​ ប៉ុន្តែ មិនច្បាស់ លាស់ថា៖  មេគំនិតនេះកំពុងលាក់ខ្លួននៅឯណាទេ។​ សារព័ត៌មានទួរគីនិងសុយអ៊ែតក៏ បាន ទទួលស្គាល់ Chatayev គឺជាមេដឹកនាំក្នុងរាល់ការវាយប្រហារពោលខាងលើ  ប៉ុន្តែ រហូតមក ដល់ពេលនេះ រដ្ឋអំណាចអានការ៉ាមិនទាន់កំណត់ទំនាក់ទំនង នៃមុខសញ្ញានេះនៅឡើយ៕