VOV WorldVOV World
មេបញ្ជការកងទ័ពអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកព្រួយបារម្ភណ៍ដ៏ជ្រាលជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត
25/05/2014 08:56
(VOVworld) – ថ្លែងមតិនៅខាងក្រៅសន្និសីទសេដ្ឋកិច្ច អន្តរជាតិអាស៊ីបូព៌ារដែល​បានប្រព្រឹត្តទៅនៅហ្វីលីពីន មេបញ្ជាការអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បានដាស់តឿនវៀតណាមនិងចិន អត់ធ្មត់ជៀសវាងជំលោះដ៏ធំនៅសមុទ្រខាងកើត។
មេបញ្ជការកងទ័ពអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកព្រួយបារម្ភណ៍ដ៏ជ្រាលជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត
មេបញ្ជការកងទ័ពអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកព្រួយបារម្ភណ៍ដ៏ជ្រាលជ្រៅចំពោះភាពតានតឹងនៅ សមុទ្រខាងកើត (Image: Vietnam+)  (VOVworld) – ថ្លែងមតិនៅខាងក្រៅសន្និសីទសេដ្ឋកិច្ចអន្តរជាតិអាស៊ីបូព៌ារដែល​បានប្រព្រឹត្តទៅនៅហ្វីលីពីន មេបញ្ជាការអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បានដាស់តឿនវៀតណាមនិងចិនអត់ធ្មត់ជៀសវាងជំលោះដ៏ធំ នៅសមុទ្រខាងកើត។ អាមេរិកក៏បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះ ភាពតានតឹងនៅសមុទ្រខាងកើត ដោយសារ ភាពតានតឹងនេះអាចបណ្ដាលឡើង ការគិតគូរខុសឆ្គង។ លោក  Locklear ក៏បានចាត់ទុកថា៖ ការដោះ ស្រាយជំលោះ ត្រូវផ្អែកទៅលើច្បាប់អន្តរជាតិ។ ឆ្លើយសំណួរអំពីយថាទស្សបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអាមេរិក ឧត្តមនាវី Locklear បានបញ្ជាក់ថា៖ វៀតណាមស្ថិតក្នុងបញ្ជីរាយនាមបណ្ដាប្រទេសដែលអាមេរិក មានគោលបំណង សហប្រតិបត្តិការ។ លោក Locklear បានឲ្យដឹងថា៖ អាមេរិកកំពុងស្វែងរកទំនាក់ ទំនងចងសម្ព័ន្ធនិងដៃគូយុទ្ធសាស្ត្រជាមួយប្រទេសជាច្រើន ក្នុងនោះ មាន វៀតណាមផង៕