VOV WorldVOV World
មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាមត្រូវបានជំនុំជំរះ
07/03/2014 06:48
(VOVworld) – នាថ្ងៃទី ៦ មិនា មេដឹកនាំជាន់ខ្ពស់នៃ អង្គការភាតរៈឥស្លាម (MB) ចំនួន ៥ នាក់ ត្រូវបានជំនុំជំរះ នៅតុលាការយោធារបស់អេហ្ស៊ីប។
មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាមត្រូវបានជំនុំជំរះ
មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) ចំនួន ៥ នាក់ ត្រូវបានជំនុំជំរះនៅតុលាការយោធារបស់អេហ្ស៊ីប។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មិនា មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) ចំនួន ៥ នាក់ ត្រូវបានជំនុំជំរះនៅតុលាការយោធារបស់អេហ្ស៊ីប។ មុននោះ នា ថ្ងៃទី ២៥ កុម្ភៈ កងទ័ពការពារព្រំដែនអេហ្ស៊ីបបានចាប់ខ្លួនមេដឹកនាំចំនួន ៥ នាក់នោះ នៅតំបន់ភាគខាងត្បូងខ្សែព្រំដែនជាមួយស៊ូដង់។ មេដឹកនាំនានា ពោលខាងលើត្រូវបានចោទប្រកាន់ថាជាំម្ចាស់កម្មសិទ្ធិអាវុធខុសច្បាប់និង រំលោភលើតំបន់យោធា។ គិតតាំងពីការធ្វើរដ្ឋប្រហារផ្តួលរំលំអតីតប្រធានាធិបតី អេហ្ស៊ីប លោក  Mohamed Morsi នាថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៣ រដ្ឋអំណាចបណ្តោះ អាសន្នរបស់អេហ្ស៊ីបបានបំផុសយុទ្ធនាការចាប់ខ្លួនដោយទ្រង់ទ្រាយធំតម្រង់ទៅ លើបណ្ដាសមាជិក នៃ MB និងអ្នកគាំទ្រអង្គការនេះ៕

More