មេដឹកនាំកំពូលស.ប.បកូរ៉េបញ្ចេញសម្លេងជាលើកដំបូងអំពីការសាកល្បងនុយក្លេអ៊ែរ
10/01/2016 08:39
(VOVworld) - មេដឹកនាំកំពូលសាធារណៈរដ្ឋប្រជាធិ បតេយ្យប្រជាមានិតកូរ៉េលោកKim Jong-un ប្រកាសថា ការសាកល្បងគ្រាប់បែក H របស់ព្យុងយ៉ាងនាថ្ងៃទី៦ មករា កន្លងទៅ ជាវិធានការស្វ័យការពារចំពោះការ គំរាមកំហែងសង្គ្រាមនុយក្លេអ៊ែររបស់អាមេរិក។

(VOVworld) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) នាថ្ងៃទី១០ មករា បាន ស្រង់សម្ដីមេដឹកនាំកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong-un ប្រកាសថា ការសាកល្បងគ្រាប់បែក H របស់ព្យុងយ៉ាងនាថ្ងៃទី៦ មករា កន្លងទៅ ជាវិធានការស្វ័យការពារចំពោះការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែររបស់ អាមេរិក។នេះជាសេចក្ដីប្រកាសដំបូងរបស់លោក Kim Jong-un អំពីការសាកល្បង នុយក្លេងអ៊ែរនេះ។ មេដឹកនាំ Kim Jong-un ចុះហត្ថលេខាអនុម័តលើការសាកល្បងគ្រាប់បែក H នៅរដ្ឋធានីព្យុងយ៉ាង នាថ្ងៃទី១ មករា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN) ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មាននិងមជ្ឈដ្ឋានមន្រ្តីព្យុងយ៉ាងបានថ្កោលទោស អាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ឆ្លើយតបវិញ អាមេរិកបាន អះអាងថា គ្មានអាវុធនុយក្លេអ៊ែរណាដែលត្រូវបានរៀបចំនៅកូរ៉េខាងត្បូងឡើយ។ ប៉ុន្តែ វ៉ាស៊ីនតោនកំពុងពិភាគ្សាជាមួយសេអ៊ូលអំពីការដាក់ពង្រាយអាវុធយុទ្ធ សាស្ត្រនៅឧបទ្វីបកូរ៉េបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់ ព្យុងយ៉ាង។ សហគមន៍អន្ត្ររជាតិបានថ្កោលទោសនិងសំដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះការដែលរដ្ឋអំណាចព្យុងយ៉ាងប្រកាសសាកល្បងគ្រាប់បែកអ៊ីដ្រូ ព្រមទាំង ចាត់ទុកថា នេះជាសកម្មភាពរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តទាក់ទិនានា របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលធ្វើឲ្យភាពតានតឹងកើនឡើង គំរាមកំហែង ទៅលើសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕
Related




