មេដឹកនាំបាតុករ Suthep Thaugsuban ត្រូវតុលាកាកោះហៅដោយការបង្ក្រាបកងកម្លាំងអាវក្រហម
29/07/2014 08:50
(VOV)_នាថ្ងៃទី២៨ កក្កដា លោក Suthep Thaugsuban មេដឹកនាំនៃបណ្ដាបាតុកម្មតាមដងវិថី ដែលបានអូសបន្លាយក្នុងរយៈពេលច្រើនខែកន្លងទៅនៅថៃ

លោក Suthep Thaugsuban (VOV)_នាថ្ងៃទី២៨ កក្កដា លោក Suthep Thaugsuban មេដឹកនាំនៃបណ្ដាបាតុ កម្មតាមដងវិថី ដែលបានអូសបន្លាយក្នុងរយៈពេលច្រើនខែកន្លងទៅនៅថៃមុនពេល ប្រព្រឹត្តទៅពលប្រហារនាពេលថ្មីៗនេះ ត្រូវតុលាកាកោះហៅដោយការផ្តល្ទាទោស ពីបទសម្លាប់មនុស្ស ដែលទាក់ទិនដល់ការបង្ក្រាបកម្លាំងអាវក្រហម មុននេះ៤ឆ្នាំ។ លោក Suthep Thaugsuban ត្រូវចោទប្រកាន់ថាបានបញ្ជាកងទ័ពបាញ់ទៅលើ ពួកបាតុករ អាវក្រហម នាឆ្នាំ២០១០ ដោយសារពេលនោះលោកជាឧបនាយករដ្ឋ មន្ត្រី។ ក្នុងខែឧសភាកន្លងទៅ តុលាការព្រម្មទ័ណ្ឌថៃបានផ្តន្ទាទោសលោក Suthep Thaugsuban ពីបទសម្លាប់មនុស្ស និងសម្លាប់មនុស្សដោយមានគោលបំណង។ ប៉ុន្តែនៅតុលាការ នាថ្ងៃទី២៨ កក្កដា លោក Suthep Thaugsuban បានបដិសេធបទ ចោទប្រកាន់នេះ៕
Related






