មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ៖ លោកស្រី Hillary Clinton ឈានចូលក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក
29/07/2016 10:51
(VOVworld) – នាយប់ថ្ងៃទី ២៨ កក្កដា តាមម៉ោងអាមេរិក គណៈបក្សប្រជាធិប តេយ្យរបស់អាមេរិកបានបិទបញ្ចប់ មហាសន្និបាតទូទាំងប្រទេសលើកទី ៤៨ ដែលបាន ប្រព្រឹត្តទៅនៅទីក្រុង Philadelphia រដ្ឋ Pennsylvania ដើម្បីជ្រើសរើស បណ្ដាបេក្ខជនចូលរួមការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨ វិច្ឆិកា ខាង មុខ។

មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ៖ លោកស្រី Hillary Clinton ឈានចូលក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក (VNA) (VOVworld) – នាយប់ថ្ងៃទី ២៨ កក្កដា តាមម៉ោងអាមេរិក គណៈបក្សប្រជាធិប តេយ្យរបស់អាមេរិកបានបិទបញ្ចប់មហាសន្និបាតទូទាំងប្រទេសលើកទី ៤៨ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Philadelphia រដ្ឋ Pennsylvania ដើម្បីជ្រើសរើស បណ្ដាបេក្ខជនចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨ វិច្ឆិកា ខាង មុខ។ ក្រោយពីរយៈពេល ៤ ថ្ងៃធ្វើការ អតីតនាយករដ្ឋមន្ត្រីអាមេរិក លោកស្រី Hillary Clinton ត្រូវបានជ្រើសរើសធ្វើជាបេក្ខជននៃគណៈបក្ស ប្រជាធិបតេយ្យ ដែលនឹងតំណាងឲ្យគណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិ បតីអាមេរិក ខាងមុខ។ ទោះបីជាប្រព្រឹត្តទៅក្នុងកាលៈទេសៈគណៈបក្សប្រជា ធិបតេយ្យកំពុង បែកបាក់ដ៏ធ្ងន់ធ្ងរទាក់ទិនដល់បញ្ហាសាមគ្គីភាពក្នុងដំណើរ ការជ្រើសរើសលោកស្រី Clinton និងព្រឹទ្ធសមាជិករដ្ឋ Vermont លោក Bernie Sander ក្តី ប៉ុន្តែ នាពេលវេលាចុងក្រោយ សមាជិកគណៈបក្សទាំងនេះបានរក ឃើញសម្លេងរួម ដើម្បីឆ្ពោះទៅគោលដៅនាំគណៈបក្សប្រជាធិបតេយ្យដណ្តើម ជ័យជំនះចុង ក្រោយក្នុងការរត់ប្រណាំងក្នុងសេតវិមាននាខែវិច្ឆិកាខាងមុខ។ លោកស្រី Clinton បានឈានចូលក្នុងប្រវត្តិសាស្ត្រអាមេរិកដោយសារលោកស្រី បានក្លាយទៅជាបេក្ខជនជានារីលើកដំបូងរបស់គណៈបក្សនយោបាយខ្លាំង មួយក្នុងការរត់ប្រណាំងក្នុងសេតវិមានពីមុនមក៕
Related






