VOV WorldVOV World
មហាសន្និបាតនារីទូទាំងប្រទេសលើកទី១២បានបើកនៅទីក្រុងហាណូយ
07/03/2017 10:11
(VOVworld)-នាព្រឹកថ្ងៃទី៧មិនា នៅទីក្រុងហាណូយ មហាសន្និបាតនារីទូទាំង ប្រទេសលើកទី១២បានបើកជាផ្លូវការដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានិងតំណាងនារីទូទាំងប្រទេស។
មហាសន្និបាតនារីទូទាំងប្រទេសលើកទី១២បានបើកនៅទីក្រុងហាណូយ
(VOVworld)-នាព្រឹកថ្ងៃទី៧មិនា នៅទីក្រុងហាណូយ មហាសន្និបាតនារីទូទាំង ប្រទេសលើកទី១២បានបើកជាផ្លូវការដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស  រដ្ឋ រដ្ឋសភានិងតំណាងនារីទូទាំងប្រទេស។ ទិដ្ឋភាពនៃមហាសន្និបាតនារីទូទាំង ប្រទេសលើកទី១២         អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្សបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សម្ព័ន្ធសមាគមនារីវៀតណាម គប្បីក្តាប់ជាប់និងជ្រួតជ្រាបយ៉ាង  ជ្រាលជ្រៅនូវទស្សនៈ សតិអារម្មណ៍បញ្ជាណែនាំរបស់សេចក្តីសម្រេចចិត្តនៃមហា  សន្និបាតលើកទី១២របស់បក្ស ព្រមទាំងបូកសរុបនូវសកម្មភាពនៃចលនានារីដើម្បី មានវិធានការជាក់ស្តែង សំដៅនាំសតិអារម្មណ៍ ទស្សនៈនិងគោលនយោបាយរបស់  បក្សទៅក្នុងជីវភាពរស់នៅ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា         “សមាគមនារីវៀតណាមគប្បីអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយដើម្បី កសាងគំរូជនវៀតណាមមានការរីកចំរើនទាំងអំពីបញ្ញាវ័ន្ត សីលធម៌ ស្មារតី សមត្ថ ភាពច្នៃប្រឌិត សំដៅឆ្លើយតបទៅនឹងតម្រូវការនៃសម័យជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ គប្បី កសាងក្រុមសមាជិកាក្នុងសមាគមឲ្យមានឬទ្ធានុភាពនយោបាយរឹងមាំ មាន  លក្ខណៈសម្បត្ដិសមរម្យ មានចំណេះដឹង មានជំនាញនិងមានវិធីសាស្ត្រក្នុងការ ចលនានារីទៀតផង។ ជាពិសេស ផ្តោតសំខាន់លើការបណ្តុះបណ្តាលកម្មាភិបាល  តាមរយៈសកម្មភាពជាក់ស្តែង”៕