មហាសន្និបាតតំណាងគណៈកម្មាធិការ Olympic វៀតណាមនីតិកាលទី៥បានបើកនៅទីក្រុងហាណូយ
16/04/2017 07:39
(VOVworld)-នាព្រឹកថ្ងៃទី១៦មេសា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅក្នុងមហាសន្និបាត តំណាងនៃគណៈកម្មាធិការ Olympic វៀតណាម
.jpg)
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងមហាសន្នុិបាត (VOVworld)-នាព្រឹកថ្ងៃទី១៦មេសា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅក្នុងមហាសន្និបាត តំណាងនៃគណៈកម្មាធិការ Olympic វៀតណាមនីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ។ ក្នុងអាណត្តិថ្មី (2016-2020) គណៈកម្មាធិការ Olympic វៀត ណាមបានដាក់ចេញគោលដៅគឺជម្រុញការអភិវឌ្ឍន៍ចលនាអត្តពលកម្ម-កីឡា សម្រាប់មនុស្សគ្រប់រូប និងចលនា Olympic លើទូទាំងប្រទេស។ គោលដៅសំខាន់ មួយទៀតគឺបន្តលើកកំពស់ស្នាដៃរបស់វិញ្ញាណសារកីឡារមួយចំនួន ខិតខំប្រឹង ប្រែងទទួលឲ្យបានស្នាដៃខ្ពស់នៅក្នុងការប្រកួតវគ្គជម្រុះ Olympic, Paralympic ២០២០ និងទទួលបានលទ្ធផលខ្ពស់ក្នុងបណ្តាការប្រកួតកីឡាថ្នាក់តំបន់និងពិភពលោក។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ក្នុងអាណត្តិថ្មី យើងទាំងអស់ជឿជាក់ថា គណៈកម្មាធិការ Olympic វៀត ណាមនឹងបន្តអនុវត្តល្អនូវតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេសមាន គោលនយោបាយកាន់តែល្អជាងសម្រាប់វិស័យកីឡា។ ជាពិសេស យើងត្រូវធ្វើ យ៉ាងម៉េចឲ្យស្មារតី Olympic ជ្រាបចូលក្នុងសកម្មភាពនិងប្រែក្លាយសកម្មភាពនេះ ឲ្យរីកសាយភាយក្នុងសង្គមទាំងមូល”។ មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនីតិកាលទី៥ នៃ គណៈ កម្មាធិការ Olympic វៀតណាមដោយមានសមាជិកចំនួន៨១នាក់ ក្នុងនោះ រដ្ឋមន្ត្រី ក្រសួងវប្បធម៌កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien កាន់ដំ ណែងជាប្រ ធាននិងលោក Tran Van Manh កាន់ដំណែងជាអគ្គលេខាធិការ៕
Related






