VOV WorldVOV World
មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២
03/07/2016 07:50
(VOVworld) – នាព្រឹកថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហាសន្និបាត តំណាងសមាគមអ្នកបញ្ញា ជានារីវៀតណាមលើកទី ២ (អាណត្តិ ២០១៦-២០២១)។
មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២
មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២ (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហា សន្និបាត តំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២ (អាណត្តិ ២០១៦- ២០២១)។ នៅមហាសន្និបាតលើកនេះ សមាគមបានផ្តល់មតិបន្តពង្រឹងនិង ពង្រីកសមាគម អ្នកបញ្ញាជានារីវៀតណាមក្នុងនោះសង្កត់ធ្ងន់ទៅលើការលើក ទឹកចិត្តច្នៃប្រឌិតនិងសមត្ថភាពរបស់នារីក្នុងវិជ្ជាជីវៈរួមចំណែកលើកកំពស់ តួនាទីនិងឋានៈរបស់នារីវៀតណាម។ តំណាង ចំនួន ៣៥ រូបត្រូវបានជ្រើស តាំងចូលក្នុងគណៈកម្មាធិការប្រតិបត្តិនីតិកាលទី ២។ លោកស្រី Pham Thi  Tran Chau បន្តត្រូវបានជ្រើសរើសធ្វើជាប្រធានសមាគម។ លោកស្រីបានឲ្យ ដឹងថា៖         «យើងខ្ញុំនឹងសាមគ្គីនិងខំប្រឹងប្រែងសម្រេចភារកិច្ចដែលមហា សន្និបាតបានប្រគល់។​សមាគមអ្នកបញ្ញាជានារីវៀតណាមមានអ្នក ជំនាញការលើគ្រប់វិស័យ ដោយហេតុនេះ យើងខ្ញុំត្រៀមខ្លួនជាស្រេច ទទួលភារកិច្ចរបស់ស្ថាប័នផ្នែកប្រគល់ជូន ជាពិសេសលើវិស័យ ពិគ្រោះ យោបល់និងបដិវាទសង្គម៕»