VOV WorldVOV World
មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបិទបញ្ចប់
02/02/2015 07:31
(VOV)_មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជន​កម្ពុជា​ (CPP) រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ
មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបិទបញ្ចប់
(VOV)_មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជន​កម្ពុជា​ (CPP)  រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបាន​ចេញ ​សេចក្តីថ្លែងការណ៍ ជាមួយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការធ្វើកំណែ​ទម្រង់ស៊ីជម្រៅ ស្វែង ​រក​​ប្រជាប្រិយភាពសម្រាប់ប្រកួត ប្រជែងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨​ខាង​មុខ​ នេះ​។ មហាសន្និបាត ក៏បានបោះឆ្នោតបញ្ចូលសមាជិកថ្មី ៣០៦រូប ទៅក្នុងគណៈ ​កម្មា​ធិ​ការ​កណ្តាលផងដែរ។នៅក្នុងសន្និសីទកាសែត​ បន្ទាប់ពីមហាសន្និបាត អ្នកនាំ ពាក្យនៃ​CPP រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវ​កាញ្ញា​​​រី​ទ្ធ​បានអោយដឹងថា៖ បណ្ដា សមាជិក ​សមាជិកា​​មជ្ឈឹម​​ដែលទើបនឹងបានជ្រើស​តាំងនេះ សុទ្ធតែជាអ្នកវ័យក្មេង​  មានអាយុ​ក្រោម​៥០​​ ស្មើ​នឹង៨០%។ រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវ​កាញ្ញា​​​រី​ទ្ធ​           សេចក្ដីប្រកាសពោលខាងលើក៏បានអោយដឹងថា៖ មហាសន្និបាតបានឯកភាព អនុម័តរបាយការណ៍ស្ដីពី៖សភាពការណ៍រួម ២០១៣-២០១៤ ស្ថាន​ភាព​បោះឆ្នោត​ស ភា នីតិកាលទី៥ និងទិសដៅរបស់គណបក្សក្នុងឆ្នាំ២០១៥ និងនា​ពេលខាងមុខ​នេះ​។​  សេច​ក្ដីប្រកាសនេះក៏បានលើកច្បាស់ថា៖ កម្ពុជាបន្តគាំទ្រ​ចំណងសាមគ្គីភាព និង​ កិច្ច​ស​ហ​ប្រ​តិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការ​អន្តរជាតិដើម្បីរួមចំណែកកា រពារ​សន្តិភាព​ ស្ថិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕

More