មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ
04/10/2016 10:09
(VOVworld)-ពិធីបិទបញ្ចប់មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥ (ABG5) បានប្រ ព្រឹត្តទៅនាយប់ថ្ងៃទី៣តុលានៅទីក្រុង Da Nang ។ ក្រោមប្រធានបទ “មហាសាគភ្លឺ ចែងចាំង

មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ (VOVworld)-ពិធីបិទបញ្ចប់មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥ (ABG5) បានប្រ ព្រឹត្តទៅនាយប់ថ្ងៃទី៣តុលានៅទីក្រុង Da Nang ។ ក្រោមប្រធានបទ “មហាសាគភ្លឺ ចែងចាំង អនាគតស្រស់បំព្រង” នោះ ABG5 ឆ្នាំ២០១៦បានបង្ហាញឲ្យឃើញនូវសារ មួយអំពី ទឹកដីវៀតណាមស្រស់ស្អាតរួសរាយរាក់ទាក់និងពោរពេញទៅដោយសា មគ្គភាពក្នុងពិភពសន្តិ ភាពដោយឆ្ពោះទៅអនាគតស្រស់បំព្រង។ អញ្ជើញថ្លែងមតិ ក្នុងពិធីបិទបញ្ចប់នេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍ និងជាប្រធានគណៈបញ្ជា ណែនាំមហោស្រពនេះបានអះអាងថា៖ “មេដាយសរុបចំនួន១៧២គ្រឿងដែលមហោស្រពជូនចំពោះកីឡាករ កីឡាការិនី មកពីប្រទេសនិងតំបន់ដែនដីទាំង៣៥លើទ្វីបអាស៊ី។ទោះបីជាកីឡាករ កីឡាការិនី ខ្លះពុំ ទទួលបានមេដាយក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមមហោស្រពនេះគឺកីឡាករ កីឡាការិនីទាំងអស់សុទ្ធតែដណ្តើមបានជ័យជម្នះរួចទៅហើយ។ នោះជាជ័យជម្នះ នៃចំណង ចំណូលចិត្ត ការប្តេជ្ញានិងជាជ័យជម្នះនៃសាមគ្គីភាពនិងមិត្តភាពសំដៅ ឆ្ពោះទៅពិភព លោកសន្តិភាពមួយ អនាគតសម្បូររុងរឿងសម្រាប់ប្រជាជាតិអាស៊ី ទាំងអស់ផងដែរ”។ ចូលរួមក្នុងមហោស្រពនេះ ក្រុមកីឡាវៀតណាមឈរលំដាប់ថ្នាក់ទី១ដោយ ទទួលបានមេដាយសរុប ១៣៩ គ្រឿង (មេដាយមាសចំនួន៥២គ្រឿង មេដាយប្រាក់ ចំនួន ៤៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន៤៣គ្រឿង)។ ឈរលំដាប់ថ្នាក់ទី២គឺក្រុម កីឡាថៃហើយក្រុមកីឡាចិនឈរលំដាប់ថ្នាក់ទី៣៕
Related






