មហោស្រពយុវជនវៀតណាម-ចិនលើកទី ២
20/11/2013 11:54
(VOVworld) – ដោយប្រធានបទ “សុបិននៃយុវវ័យ-កសាង អនាគតដ៏ភ្លឺចិញ្ចាច” មហោស្រពយុវជនវៀតណាម-ចិនលើក ទី ២ ដែលនឹងត្រូវបានរៀបចំឡើងនៅខេត្ត Guangxi ចិន ចាប់ ពីថ្ងៃទី ២៤ ដល់ទី ២៧ វិច្ឆិកា ខាងមុខ។

មហោស្រពយុវជនវៀតណាម-ចិនលើកទី ១ ត្រូវបានរៀបចំឡើងប្រកបដោយ ជោគជ័យ។ (Image: tno.vn) (VOVworld) – ដោយប្រធានបទ “សុបិននៃយុវវ័យ-កសាងអនាគតដ៏ភ្លឺចិញ្ចាច” មហោស្រពយុវជនវៀតណាម-ចិនលើកទី ២ ដែលនឹងត្រូវបានរៀបចំឡើងនៅ ខេត្ត Guangxi ចិន ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ វិច្ឆិកា ខាងមុខ។ តំណាងយុវជន របស់វៀតណាមនិងចិនចំនួន ៩ ពាន់នាក់នឹងចូលរួមព្រឹត្តិការណ៍នេះ។ បណ្ដា សកម្មភាពនៃមហោស្រពនឹងប្រព្រឹត្តទៅនៅទីក្រុងធំៗចំនួន ៨ នៅចិន ដូចជា៖ Liuzhou Beihai Nanning ជាដើម។ ថ្លែងមតិក្នុងសន្និសីទកាសែតឧទ្ទេសនាម អំពី មហោស្រពយុវជនវៀតណាម-ចិនលើកទី ២ ដែលត្រូវបានរៀបចំឡើងនៅ ទីក្រុងហាណូយ លេខាធិការមជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Manh Dung បានឲ្យដឹងថា៖ “មហោស្រពយុវជនវៀតណាម-ចិនលើកទី ១ ត្រូវបានរៀបចំឡើងប្រកបដោយ ជោគជ័យ។ តាមរយៈនោះ ភាគីទាំង ២ បានជំរុញចំណោមមិត្តភាពរវាងសម្ព័ន្ធ យុវជនកុម្មុនិស្តហូជីមិញរបស់វៀតណាមជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តចិន ក៏ដូចជា យុវវ័យវៀតណាម-ចិន ផងដែរ។ គោលដៅនៃមហោស្រពលើកទី ២ គឺ សំដៅពូនជ្រុំចំណោងមិត្តភាពការយោគយល់គ្នាទៅវិញទៅមករវាងយុវវ័យវៀត ណាមនិងយុវវ័យចិន រួមចំណែកបង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាមនិងចិន។” តាមគំរោង តំណាងយុវជនវៀតណាមចំនួន ៣ ពាន់នាក់នឹងចូលរួមសកម្មភាពជា ច្រើនសម្បូបែបនៅទីក្រុងចំនូន ៧ របស់ចិន។ បន្ទាប់នោះ គណៈប្រតិភូ វៀតណាមនឹងចូលរួមសកម្មភាពស្នូលនៅទីក្រុង Nanning៕
Related
More





