VOV WorldVOV World
មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV
11/06/2015 11:31
Vovworld-នៅសន្និសីទកាសែតសាមញ្ញនៃក្រសួងការ បរទេសនាថ្ងៃទី១១​មិថុនា ឆ្លើយសំនួរអំពីប្រតិកម្ម
មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV
មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV (VOV)         Vovworld-នៅសន្និសីទកាសែតសាមញ្ញនៃក្រសួងការបរទេសនាថ្ងៃទី១១​ មិថុនា ឆ្លើយសំនួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រុមប្រទេស ​ឧស្សាហកម្មជួរមុខពិភពលោកចំនួន៧ (G 7) នាថ្ងៃទី៨មិថុនាបានចេញសេចក្តី ​ថ្លែងការណ៍រួមសម្ដែងការព្រួយបារម្ភអំពីសមុទ្រខាងកើតនោះ អ្នកនាំពាក្យ ក្រសួងការ​បរទេសវៀតណាមលោក Le Hai Binh បានចាត់ទុកថា ស្ថានភាព បច្ចុប្បន្ននៅ​សមុទ្រខាងកើតបានបណ្ដាលការព្រួយបារម្ភដ៏ជ្រាលជ្រៅក្នុង សហគមន៍អន្តរជាតិនិងច្បាស់ណាស់ថា គ្មានផលប្រយោជន៍សំរាប់ការរក្សា សន្តិភាពស្ថិរភាពនៅ​ដំបន់​ក៏ដូចជានៅសមុទ្រខាងកើតឡើយ។ វៀតណាម ស្វាគមន៍និងគាំទ្ររាល់ការ​រួម​ចំណែកមានចរិតលក្ខណៈស្ថាបនាសកម្មនិងមាន ការទទួលខុសត្រូវរបស់​បណ្ដាប្រទេសក្នុងនិងក្រៅដំបន់ដើម្បីសន្តិភាពស្ថិរភាព នៅសមុទ្រខាងកើត។         ទាក់ទិនដល់ជំងឺ MERS-CoV ដែលកំបុងកើនឡើងនៅកូរ៉េខាងត្បូងនិង ​ស្ថានភាពពលរដ្ឋវៀតណាមនៅទីនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោក Le Hai Binh បានអះអាងថា៖ “ក្រសួងការបរទេសរួមជាមួយស្ថាប័នដំណាងការទូតរបស់វៀតណាមប្រចាំនៅ ឯបរទេសបានជ្រាបជូនព័ត៌មានដល់ពលរដ្ឋឲ្យមិនទៅដល់ដំបន់មានអាសន្ន​រោគ ក៏ដូចជាដំបន់បានរាយការណ៍មានអ្នកសង្ស័យឆ្លងជំងឺ។ គិតដល់ឥឡូវនេះមិន ទាន់មានព័ត៌មានអះអាង​អំពីការដែលពលរដ្ឋវៀតណាមឬជនបរទេសនៅវៀត ណាមឆ្លងជំងឺនេះនៅឡើយ។ ប៉ុន្តែ​ក្រសួងការបរទេសរួមជាមួយស្ថាប័នដំណាង របស់វៀតណាមនៅឯបរទេសក្នុងនោះមានកូរ៉េខាងត្បូងផងកំពុងតាមដានយ៉ាង ម់ត់ចត់ដើម្បីមានវិធានការចាំបាច់ក្នុងករណីបន្ទាន់៕”