VOV WorldVOV World
មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់
22/12/2015 10:10
(VOVworld) – នាថ្ងៃទី ២១ ធ្នូ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា៖ បណ្ដាអ្នក ជំនាញការអន្តរជាតិមិន ទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះទម្លាក់គ្រាប់ បែក Su-24 របស់រុស្ស៊ីដែលទួរគីបានបាញ់ធ្នាក់នាថ្ងៃទី ២៤ វិច្ឆិកា កន្លងទៅដោយ សារឈីពនៃឧបករណ៍ នេះត្រូវបានបំផ្លិចបំផ្លាញ។
មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់
មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ២១ ធ្នូ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា៖  បណ្ដាអ្នក ជំនាញការអន្តរជាតិមិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃ យន្តហោះទម្លាក់គ្រាប់ បែក Su-24 របស់រុស្ស៊ីដែលទួរគីបានបាញ់ធ្នាក់ នាថ្ងៃទី ២៤ វិច្ឆិកា កន្លងទៅដោយ សារឈីពនៃឧបករណ៍នេះត្រូវបាន បំផ្លិចបំផ្លាញ។ នាបច្ចុប្បន្ន បណ្ដាអ្នកវិភាគ កំពុងពិនិត្យមើលស្នើរឲ្យ អ្នកវិទ្យាស្ថានជំនាញរបស់រុស្ស៊ីជួយឧបត្ថម្ភមឲបកស្រាយប្រអប់ខ្មៅ ពោលខាងលើ។ ការបកស្រាយព័ត៌មាននៅប្រអប់ខ្មៅរបស់យន្តហោះ Su-24 នឹងជួយវាយតំលៃយ៉ាងម៉ត់ចត់ផ្លូវហោះហើរក៏ដូចជាទីកន្លែង បាញ់ទម្លាក់យន្តហោះនេះផងដែរ។ នេះក៏ជាបញ្ហាដែលអានការ៉ានិង ម៉ូស្គូនៅខ្វែងគំណិតដ៏ជ្រៀលជ្រៅ។ រុស្ស៊ីបានអះអាងជាច្រើនលើកជា ច្រើនសារថា៖ យន្តហោះ Su-24 របស់រុស្ស៊ីដែលចូលរួមយុទ្ធនាការ ប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីត្រូវបានយន្តហោះ ចំបាំងរបស់ទួរគីបាញ់ទម្លាក់នៅដែនដីស៊ីរី។ រុស្ស៊ីទាមទាឲ្យទួរគីសូម ទោសនិងសងវិញពីការខូតខាតសំរាប់រុស្ស៊ី។ ទួរគីទោះបីជាសម្តែងការ សោកស្តាយអំពីទង្វើនេះប៉ុន្តែអានការ៉ាមិនទាន់នាំចេញពាក្សសូមទោស នៅឡើយទេ៕