VOV WorldVOV World
មិនឲ្យមាននណាមួយឆ្លៀតយកពេលគ្រោះមហន្តរាយធ្លាក់យន្តហោះ MH 17 នៅអ៊ុយក្រែនដើម្បីទទួលបានគោលដៅនយោបាយ
21/07/2014 11:35
(VOVWorld) – មិនឲ្យមាននណាមួយឆ្លៀតយកពេល គ្រោះមហន្តរាយធ្លាក់យន្តហោះ MH 17 នៃក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីនៅតំបន់ខាងកើតអ៊ុយក្រែន ដើម្បីទទួលបានគោលដៅនយោបាយរបស់ខ្លួន។
មិនឲ្យមាននណាមួយឆ្លៀតយកពេលគ្រោះមហន្តរាយធ្លាក់យន្តហោះ MH 17 នៅអ៊ុយក្រែនដើម្បីទទួលបានគោលដៅនយោបាយ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: VNA) (VOVWorld) – មិនឲ្យមាននណាមួយឆ្លៀតយកពេលគ្រោះមហន្តរាយធ្លាក់ យន្តហោះ MH 17 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅតំបន់ខាងកើត អ៊ុយក្រែនដើម្បីទទួលបានគោលដៅនយោបាយរបស់ខ្លួន។ សេចក្តីថ្លែង ការពោលខាងលើត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននាំ ចេញ នាថ្ងៃទី ២១ កក្កដា។ បញ្ហានេះត៏ត្រូវបានប្រធានាធាបតី  Vladimir Putin ផ្តោតទៅលើក្នុងការចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron នាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី លោក Tony Abbot។ នាថ្ងៃ ដ៏ដែល ប្រធានាធិបតីរុស្ស៊ី Vladimir Putin រួមជាមួយសមភាគីបារាំង លោក Francois Hollande ក៏បានមានការចរចារតាមទូរស័ព្ទ ក្នុងនោះ ថ្នាក់ដឹកនាំ ទាំង ២ រូបបានអះអាង នូវសារៈសំខាន់នៃការចាប់ផ្តើមការស៊ើបអង្គេត អន្តរជាតិប្រកបដោយបរានុម័តនិងលើគ្រប់វិស័យនៃអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ICAO)។ ថ្នាក់ដឹកនាំទាំង ២ រូបក៏បានរំលឹកការអនុវត្តការ ផ្តើមគំនិតរបស់រុស្ស៊ីគឺ៖ បញ្ជូនបណ្ដាអ្នកសង្គេតការនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE) ទៅកាន់តំបន់ព្រំដែនរវាងរុស្ស៊ីនិង អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីក៏បានចរចារតាមទូរស័ព្ទជាមួយ ថ្នាក់ដឹកនាំ របស់ហ៊ូឡង់និងអាល្លឺម៉ងអំពីបញ្ហាពោលខាងលើផងដែរ៕

More