មនុស្សចំនួន៤៩៦នាក់ជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤
09/06/2016 11:04
(VOV)_នារសៀលថ្ងៃទី៩មិថុនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាតិនិងអន្តរជាតិ ដោយក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិរៀបចំឡើងប្រធានគណៈកម្មាធិការការងារសមាជិកសភា លោក Tran Van Tuy

មនុស្សចំនួន៤៩៦នាក់ជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤ (VOV)_នារសៀលថ្ងៃទី៩មិថុនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាតិនិងអន្តរជាតិ ដោយក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិរៀបចំឡើងប្រធានគណៈកម្មាធិ ការការងារសមាជិកសភា លោក Tran Van Tuy បានប្រកាសលទ្ធផលបោះឆ្នោត និង បញ្ជីឈ្មោះអ្នកជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤។ តាមនោះ បរិមាណអ្នក បោះឆ្នោតចូលរួមការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នាថ្ងៃទី២២ឧសភា គឺ៦៧ លាននាក់ ស្មើនឹង៩៩,៣៥%។ បេក្ខជនសមាជិកសភានីតិកាលទី១៤គឺ៨៧០នាក់ ហើយអ្នកជាប់ឆ្នោតគឺ៤៩៦នាក់។ ថ្លែអមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានលើក ច្បាស់ថា៖ ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ ប្រកបដោយជោគជ័យ៕
Related






