VOV WorldVOV World
មនុស្សជិត៨ពាន់នាក់ធ្វើព្យុះហយាត្រាគាំទ្រជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ
02/08/2015 09:06
Vovworld-នាព្រឹកថ្ងៃទី២សីហា មនុស្សជិត៨ពាន់នាក់ បានហែក្បួន
មនុស្សជិត៨ពាន់នាក់ធ្វើព្យុះហយាត្រាគាំទ្រជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ
មនុស្សជិត៨ពាន់នាក់ធ្វើព្យុះហយាត្រាគាំទ្រជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ (VNP)         Vovworld-នាព្រឹកថ្ងៃទី២សីហា មនុស្សជិត៨ពាន់នាក់បានហែក្បួនធ្វើ ព្យុះហយាត្រាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំនៅទីក្រុង ហូជីមិញសំដៅជួយជ្រោមជ្រែងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌ លឿងទុំវៀត​ណាមទី១០សីហា។ ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/Dioxin វៀតណាម​បានសង្កត់ធ្ងន់ថា សកម្មភាពនេះរួមចំណែកលើកកំពស់ការយល់ដឹង របស់​សហគមន៍​សង្គមអំពីសោកនាដកម្មជាតិគីមីព័ណ៌លឿងទុំនៅវៀតណាម។ ការធ្វើព្យុះហយាត្រានេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនវៀតណាម ដែលកំពុងប្តឹង​ក្រុមហ៊ុនគីមីអាមេរិកដែលបានផលិតនិងផ្គត់ផ្គង់ជាតិគិមីពុលសំរាប់ កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម៕