មនុស្សក្រីក្រចំនួន១ម៉ឺន២ពាន់នាក់នឹងបានពិនិត្យជំងឺនិងថែទាំសុខភាពដោយឥតគិតថ្លៃ
06/04/2012 08:51
(VOV)-មនុស្សចំនួន១ម៉ឺន២ពាន់នាក់មកពីខេត្ត ក្រុងទាំង ១០នៅទូទាំងប្រទេសវៀត ណាមនឹងបានថែទាំសុខភាព ដោយឥតគិតថ្លៃ តាមរយៈសកម្មភាពពិនិត្យ ព្យាបាល ជំងឺមនុស្សធម៌ចល័ត

(VOV)-មនុស្សចំនួន១ម៉ឺន២ពាន់នាក់មកពីខេត្ត ក្រុងទាំង១០នៅទូទាំងប្រទេសវៀត ណាមនឹងបានថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈសកម្មភាពពិនិត្យ ព្យាបាល ជំងឺមនុស្សធម៌ចល័ត រៀបចំឡើងដោយមជ្ឈឹមសមាគមន៌កាកបាតក្រហមវៀតណាម។ នេះជាលទ្ធផលនៃកិច្ច “ព្រមព្រៀងសហប្រតិបត្តិការពិនិត្យព្យាបាល ជំងឺមនុស្សធម៌” ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៥មេសា រវាងតំណាងមជ្ឈឹម សមាគមន៌កាកបាត ក្រហមវៀតណាមជាមួយក្រុមហ៊ុន Glaxosmithline PTE LTD។ សកម្មភាពពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ចល័ត ស្ថិតក្នុងកម្មវិធី “ជីវភាពរស់នៅគ្មានការឈឺចាប់” ជាមួយតម្លែទឹកបា្រក់ ១ពាន់៣រយលានដុង ត្រូវបានអនុវត្តក្នុងរយៈ១ឆ្នាំចាប់ពីថ្ងៃទី ៣១មិនាឆ្នាំ២០១២ ដល់ថ្ងៃទី៣១មិនា ឆ្នាំ២០១៣៕
Related





