VOV WorldVOV World
មនុស្សរាប់ពាន់នាក់បានចូលរួមដំណើរក្រហមនិងទិវាមហោស្រពបរិច្ឆាកឈាម
26/07/2014 09:15
Vovworld-នាព្រឹកថ្ងៃទី២៦កក្កដានៅទីក្រុងហាណូយ វិទ្យាស្ថានឈាមវិទ្យា​បរិច្ឆាកឈាមមជ្ឈឹមបានសហការជាមួយគណៈកម្មាធិការបញ្ជាចលនាបរិច្ឆាកឈាមស្ម័គ្រចិត្តទីក្រុងហាណូយ
មនុស្សរាប់ពាន់នាក់បានចូលរួមដំណើរក្រហមនិងទិវាមហោស្រពបរិច្ឆាកឈាម
មនុស្សរាប់ពាន់នាក់បានចូលរួមដំណើរក្រហមនិងទិវាមហោស្រពបរិច្ឆាកឈាម (VOV)         Vovworld-នាព្រឹកថ្ងៃទី២៦កក្កដានៅទីក្រុងហាណូយ វិទ្យាស្ថានឈាមវិទ្យា​បរិច្ឆាកឈាមមជ្ឈឹមបានសហការជាមួយគណៈកម្មាធិការបញ្ជាចលនាបរិច្ឆាក ឈាមស្ម័គ្រចិត្តទីក្រុងហាណូយ សមាគមយុវជនចលនាបរិច្ឆាកឈាមទីក្រុង​និង ​គណៈចាត់​តាំងដំណើរក្រហម២០១៤រៀបចំទិវាមហោស្រពបរិច្ឆាកឈាម “ដំណក់​ក្រហមរំលឹក​គុណបំណាច់២០១៤”។ ជាមួយសារ បេះដូងនីមួយៗ-អណ្ដាតភ្លើងវីរភាពទិវាបុណ្យ​សំដៅ​ឆ្ពោះទៅមជ្ឈដ្ឋានជនវ័យក្មេងនិងសហគមន៍​ក្នុងឱកាសរំលឹកខួបលើកទី៦៧នៃ​ទិវាយុទ្ធជនពលីពិការទី២៧កក្កដា។ លោក Nguyen Hai Duong ប្រធាន​មជ្ឈឹម​សមាគម​កាកបាតក្រហមវៀត​ណាម​បាន​​ឲ្យដឹង ថា៖         “ដំណើរក្រហមបានឆ្លងកាត់ដំបន់ចំនួន២៥និងទទួលបានការយកចិត្តទុកដាក់ ដ៏​ជ្រាលជ្រៅនិងការចូលរួមរបស់គណៈកម្មាធិការបក្សរដ្ឋអំណាចគណៈកម្មការ​ បញ្ជា​បរិច្ឆាកឈាមស្ម័គ្រចិត្តរបស់ដំបន់ទាំង២៥។ នៅដំបន់ចំនួន២៥ ដំណើរ​ ក្រហម​ទទួល​បាន​ឈាមជាង១៥ពាន់ឯកតា ហួសពីគោលដៅដែលបាន​ដាក់​ចេញ។ រាល់​គោលដៅ​សំណូមពរភារកិច្ចរបស់ដំណើរក្រហមឆ្នាំ២០១៤ដល់ឥឡូវ​នេះ​ទទួល ​បាន​ជោគជ័យយ៉ាងល្អប្រសើរ៕”