មនុស្សរាប់ម៉ឹននាក់បានចូលរួមពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី២២៥នៃទិវាជ័យជំនះ Ngoc Hoi – Dong Da
04/02/2014 08:57
(VOV)_នាថ្ងៃទី ៦ កុម្ភះ ពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី២២៥នៃទិវាជ័យជំនះ Ngoc Hoi – Dong Da ( ឆ្នាំ ១៧៨៩-២០១៤) ត្រូវបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។

មនុស្សរាប់ម៉ឹននាក់បានចូលរួមពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី២២៥នៃទិវាជ័យជំនះ Ngoc Hoi – Dong Da(http://www.baomoi.com/) (VOV)_នាថ្ងៃទី ៦ កុម្ភះ ពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី២២៥នៃទិវា ជ័យជំនះ Ngoc Hoi – Dong Da ( ឆ្នាំ ១៧៨៩-២០១៤) ត្រូវបានប្រព្រឹត្តទៅនៅរដ្ឋ ធានីហាណូយ។ ពិធីបុណ្យនេះត្រូវបានចាប់ផ្តើមដោយការអុជធុបរបស់ស្ថាប័នមជ្ឈឹម និងរដ្ឋ ធានីហាណូយ និងតំបន់ផ្សេងៗ។ បន្ទាប់នោះ គឺពិធីបង្កើតនិមិត្តរូបរបស់ស្ដេច Quang Trung – Nguyen Hue ជាអ្នកដឹកនាំកងទ័ព Tay Son ក្នុងឆ្នាំ ១៧៨៨-១៧៨៩។ លោកស្រី Le Quang Ninh ជាសមាជិកនៃគណកម្មាធិការដង្ហែបានអោយដឹងថា៖ “ យើងខ្ញុំមកទីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណវារជន Quang Trung – Nguyen Hue ។ យើងខ្ញុំមានវត្តមាននៅទីនេះ ដើម្បីរំលឹកគុណបំណាចរស់ស្ដេច Quang Trung ដែលបានរំដោះប្រជាជន វៀតណាមប្រជាជនរស់នៅសុខសាន ត្រាណ្ឌ។” នាថ្ងៃនេះដែរ នៅស្រុក Tay Son ស្រុកកំណើតរបស់ស្ដេច Quang Trung Nguyen Hue គណកម្មាធិការប្រជាជនខេត្ត Binh Dinh ក៏បានរៀបចំ ពិធី បុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី២២៥នៃទិវាជ័យជំនះ Ngoc Hoi – Dong Da ដ៏មហោឡារឹកដែរ៕
Related






