VOV WorldVOV World
មនុស្សរាប់រយនាក់បាត់ខ្លួនក្នុងការលិចទូកនៅសមុទ្រលីបី
06/08/2015 09:08
(VOVworld)-កងកម្លាំងស្វែងរកនិងជួយសង្គ្រោះលើ សមុទ្រមេឌីទែរ៉ាណេ កំពុង ខំប្រឹងប្រែងសង្គ្រោះជន រងគ្រោះលើទូកមួយដឹក
មនុស្សរាប់រយនាក់បាត់ខ្លួនក្នុងការលិចទូកនៅសមុទ្រលីបី
(VOVworld)-កងកម្លាំងស្វែងរកនិងជួយសង្គ្រោះលើសមុទ្រមេឌីទែរ៉ាណេ កំពុង ខំប្រឹងប្រែងសង្គ្រោះជនរងគ្រោះលើទូកមួយដឹក ជនអន្ដោប្រវេសន៍ជាង៦០០នាក់ ត្រូវលិចនៅសមុទ្រលីបី ខណៈដែលកំពុងឆ្លងចូលអឺរ៉ុបនាថ្ងៃទី៥សីហា។ មន្ត្រីជួយ សង្គ្រោះបានឲ្យដឹងថា មនុស្សជាង៤រយនាក់ត្រូវបានសង្គោះដោយសុវត្ថភាពប៉ុន្តែ មិន ទាន់ដឹងច្បាស់វាសនារបស់មនុស្សចំនួន២រយនាក់នៅឡើយ។ គ្រោះថ្នាក់នេះ កើតមាន ឡើងនាថ្ងៃទី៥សីហា មានចំងាយពីសមុទ្រលីបី១៥ម៉ាយលិ៍។ ទូកលិច ក្នុងសមុទ្រ នេះសង្ស័យថា ដឹកលើសចំណុះហើយមនុស្សជាច្រើនអាចត្រូវលង់ទឹក ស្លាប់។ ប្រសិន បើតួលេខពោលខាងលើបានបញ្ជាក់ នេះអាចជា សោកនាដកម្ម លិចទូកធ្ងន់ធ្ងរ បំផុតលើសមុទ្រមេឌីទែរ៉ាណេផងដែរ៕