មនុស្សយ៉ាងហោចណាស់ចំនួន ២៨ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសប៉ែកខាងជើងស៊ីរី
06/05/2016 07:08
(VOVworld) – នាថ្ងៃទី ៥ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស ស៊ីរី (SOHR)បានឲ្យដឹងថា៖ ការវាយប្រហារតាមជើងអាកាស ជាច្រើនបានកើតមានឡើងទៅ លើជំរុំជនភៀសខ្លួនប៉ែក ខាងជើងស៊ីរីជិតនឹងខ្សែព្រំដែនជាមួយទួរគី ដែលធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ២៨ នាក់ត្រូវស្លាប់និង ៥០ នាក់ទៀតរងរបួស។

មនុស្សយ៉ាងហោចណាស់ចំនួន ២៨ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសប៉ែកខាងជើងស៊ីរី (Image: VNA) (VOVworld) – នាថ្ងៃទី ៥ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)បាន ឲ្យដឹងថា៖ ការវាយប្រហារតាមជើងអាកាសជាច្រើនបានកើតមានឡើងទៅ លើជំរុំជនភៀសខ្លួនប៉ែកខាងជើងស៊ីរីជិតនឹងខ្សែព្រំដែនជាមួយទួរគី ដែល ធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ២៨ នាក់ត្រូវស្លាប់និង ៥០ នាក់ទៀតរង របួស។ តាម SOHR ថា៖ រណសិរ្ស Al Nursa ដែលមានទំនាក់ទំនងជាមួយបណ្តាញ ភេរវកម្មអន្តរជាតិ Al Qaeda រួមជាមួយកំលាំងជ្រុលនិយមបានដំណើរបណ្ដាការ វាយប្រហារពោលខាងលើ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៥ ឧសភា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទន្ទ្រានកាន់កាប់អណ្តូងប្រេងឧស្ម័ន្ធ សំខាន់ al Shaer នៅខេត្ត Homs ភាគកណ្ដាលស៊ីរី៕
Related






