មនុស្សយ៉ាងតិច ៤៧០ស្លាប់ នៅក្នុងការរញ្ជួយដីនៅណេប៉ាល់
13/05/2015 10:11
(VOV)_តាមក្រសួងមហាផ្ទៃណេប៉ាល់ថា៖យ៉ាងហោចណាស់ មានមនុស្សចំនួន៣៧នាក់ត្រូវស្លាប់ និង មនុស្សជាង១១០០នាក់រងរបួស នៅក្នុងការរញ្ជួយដី នាថ្ងៃទី១២ ឧសភា នៅប្រទេសនេះ។

មនុស្សយ៉ាងតិច ៤៧០ស្លាប់ នៅក្នុងការរញ្ជួយដីនៅណេប៉ាល់ (VOV)_តាមក្រសួងមហាផ្ទៃណេប៉ាល់ថា៖យ៉ាងហោចណាស់ មានមនុស្សចំ នួន៣៧នាក់ត្រូវស្លាប់ និង មនុស្សជាង១១០០នាក់រងរបួស នៅក្នុងការរញ្ជួយដី នាថ្ងៃទី១២ ឧសភា នៅប្រទេសនេះ។ ទូរទស្សន៍ណេប៉ាល់បានបញ្ជាំងរូបភាពស្ដីពី បណ្ដាអគារ រួមទាំងអគាររដ្ឋសភាប្រទេសនេះត្រូវកក្រើកយ៉ាងខ្លាំង នាពេលរញ្ជួយ ដីកើតមានឡើង ថែមទាំងការបាក់ដីនៅតំបន់ជនបទទៀតផង។តាមតួរលេខថ្មីបំ ផុតថា៖ការរញ្ជួយដីនេះបានធ្វើអោយមនុស្សចំនួន៣៧នាក់ត្រូវស្លាប់នៅណេប៉ាល់ និងមនុស្សចំនួន១៧នាក់ទៀតនៅភាគខាងជើងឥណ្ឌាស្លាប់។ ក្នុងប្រឹត្តិការណ៍ទាក់ទិន៖ បណ្ដាមន្ត្រីបានអោយដឹងថា៖ ឧទ្ធម្ភាគចក្រ១គ្រឿង របស់អាមេរិក កំពុងអនុវត្តសកម្មភាពជួយសង្គ្រោះដោយរញ្ជួយដីនៅណេប៉ាល់ ត្រូវបាត់ខ្លួន នាថ្ងៃទី១២ឧសភា ដែលក្នុងនោះមានមនុស្សចំនួន៨នាក់។ អ្នកនាំ ពាក្យបញ្ជាការដ្ឋានប៉ាស៊ីហ្វីក របស់អាមេរិក វរសេនីត្រី Dave Eastburn បានលើក ច្បាស់ថា៖ រឿងហេតុនេះបានកើតមានឡើងជិតនឹងត Charikot ណេប៉ាល់ ក្នុង ពេលឧទ្ធម្ភាគចក្រនេះកំពុងអនុវត្តសកម្មភាពជួយសង្គ្រោះមនុស្សធម៌ និងកាត់ បន្ថយមហន្តរាយ៕
Related






