VOV WorldVOV World
មុន្ត្រីអាមេរិក៖សកម្មភាពរបស់ចិននៅសមុទ្រខាងកើតធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង
08/01/2016 10:10
(VOVworld) - ក្រសួងការពារជាតិអាមេរិកនាថ្ងៃទី៧ មករា បានព្រមានថា ការដែលចិនដំណើរការហោះ ហើរសាកល្បងទៅកាន់ព្រលានយន្តហោះដែល ប្រទេសនេះកសាងឡើងដោយខុសច្បាប់នៅលើ វាលថ្ម Chu Thap ចំណុះប្រជុំកោះTruong Sa របស់វៀតណាមជាទង្វើរធ្វើឲ្យភាពតានតឹងនិងអស្ថិរភាពនៅក្នុងតំបន់កើនឡើង។
មុន្ត្រីអាមេរិក៖សកម្មភាពរបស់ចិននៅសមុទ្រខាងកើតធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង
(VOVworld) - ក្រសួងការពារជាតិអាមេរិកនាថ្ងៃទី៧ មករា បានព្រមានថា ការដែល ចិនដំណើរការហោះហើរសាកល្បងទៅកាន់ព្រលានយន្តហោះដែលប្រទេសនេះ កសាងឡើងដោយខុសច្បាប់នៅលើវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមជាទង្វើរធ្វើឲ្យភាពតានតឹងនិងអស្ថិរភាពនៅក្នុងតំបន់កើនឡើង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យវិមាន បញ្ចកោនលោក Peter Cook បានសង្កត់ធ្ងន់ថា អាមេរិកព្រួយបារម្ភ អំពីការហោះ ហើរនេះក៏ដូចជាសកម្មភាពរបស់ចិននៅកោះជំលោះនានានៅ សមុទ្រខាងកើត ផងដែរ។បំរ៉ែបំរួលណាក៏ដោយដូចជាការស្វែងរករបៀបយោធាភាវូបនីយកម្មឬ កសាងកោះសិប្បនិមិត្តនៅសមុទ្រខាងកើត នឹងត្រឹមតែបង្កើត ឡើងអស្ថិរភាព នៅក្នុងតំបន់ប៉ុណ្ណោះ។ អ្នក នាំពាក្យវិមានបញ្ចកោនលោក Peter Cook (រូបថត៖defense.gov) ក្នុងពេលនោះ នៅសន្និសីទកាសែតរួមជាមួយសមភាគីហ្វីលីពីនលោក Albert del  Rosario រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍នេះបានអះអាងថា បញ្ហាសេរីភាពខាងនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺមិនអាចជជែកឡើយ ហើយទង្វើរ ណាក៏ដោយដែលរាំងស្កាត់សកម្មភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ  ខាងកើតនោះត្រូវបានចាត់ទុកជាខ្សែកំណត់ក្រហមចំពោះអង់គ្លេស។រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Rosario បានអះអាងថា ការដែលចិនដំណើរ ការហោះហើរសាកល្បងនៅព្រលានយន្តហោះដែលប៉េកាំងកសាងឡើងដោយ  ខុសច្បាប់នៅវាលថ្ម Chu Thap គឺសកម្មភាពមិនអាចព្រមទទួលបានឡើយ៕