VOV WorldVOV World
នាំតំបន់ប៉ែកខាងកើតក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមជាភារកិច្ចចម្បង របស់រុស្ស៊ី
04/09/2016 08:35
(VOVworld) - ថ្លែងមតិនាថ្ងៃទី៣ កញ្ញា នៅសម័យ ប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើក ទី២ (EEF ២) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Vladivostok នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា ភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បងរបស់រុស្ស៊ីនោះគឺនាំតំបន់ប៉ែកខាងកើតក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមនៃប្រទេសនេះ។
នាំតំបន់ប៉ែកខាងកើតក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមជាភារកិច្ចចម្បង របស់រុស្ស៊ី
(VOVworld) - ថ្លែងមតិនាថ្ងៃទី៣ កញ្ញា នៅសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរ ជាតិប៉ែកខាងកើតលើកទី២ (EEF ២) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Vladivostok នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា ភារកិច្ច មួយក្នុងចំណោមភារកិច្ចចម្បងរបស់រុស្ស៊ីនោះគឺនាំតំបន់ប៉ែកខាងកើត ក្លាយទៅ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមនៃប្រទេសនេះ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងមតិនៅ EEF លើកទី២ (រូបថត៖forumvostok.ru) ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ក៏បានអញ្ជើញថ្លែងសន្ទរកថានៅសម័យប្រជុំនេះ ដោយសំដែង ឯកភាពចំពោះគោលជំហររបស់រុស្ស៊ី អំពីការជំរុញតំបន់ប៉ែកខាងកើតនោះ ហើយ ឆ្ពោះទៅការតភ្ជាប់ សហប្រតិបតិ្តការយ៉ាងខ្លាំងក្លាជាមួយប្រទេសខាងកើតនានា  ដែលក្នុងនោះមានកូរ៉េខាងត្បូងនិងជប៉ុន។នាយករដ្ឋមន្រ្តីជប៉ុនបានស្នើរឲ្យនាំ តំបន់ប៉ែកខាងកើតរបស់រុស្ស៊ីក្លាយទៅជាចក្រទ្វារទំនើបនៃតំបន់សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប។រីឯលោកប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឲ្យបង្កើតបរិយាកាសរួម អំពីសេដ្ឋកិច្ចឌីជីថលនិងការធ្វើសមាហរណកម្មរបស់ប្រទេសទាំងអស់នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕