VOV WorldVOV World
នាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសផែនការសកម្មភាពការទូតសម្រាប់អាណត្តិថ្មី
21/09/2018 07:56
(VOVWORLD) - នាថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានប្រកាស ផែនការសកម្មភាពការទូត បន្ទាប់ពីជាប់ឆ្នោតឡើងវិញធ្វើជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចសម្រាប់អាណត្តិទី ៣ ជាបន្តបន្ទាប់។
នាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសផែនការសកម្មភាពការទូតសម្រាប់អាណត្តិថ្មី
 នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe  ជាក់ស្តែងក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត វេទិកាកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ា-ស៊ីហ្វិក (APEC) និង កិច្ចប្រជុំកំពូលក្រុមខឿន សេដ្ឋកិច្ចធំ (G20) នៅក្នុងប្រទេសអាហ្សង់ទីននាពេលខាងមុខ លោក Shinzo Abe  មានគោលបំណងចង់ឆ្លៀតឱកាសនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ជាមួយ ប្រធានាធិបតីរុស្ស៊ី នៅខាងក្រៅវេទិកាអន្ដរជាតិនេះផងដែរ។ លើសពីនេះទៅ ទៀត លោក Shinzo Abe  បានរំលឹកថានាសប្តាហ៍ខាងមុខ លោកមាន ផែនការ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) ដើម្បីចូលរួមក្នុងកិច្ច ប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមានជំនួបជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីពិភាក្សា អំពីបញ្ហាពាណិជ្ជកម្ម ទ្វេភាគី និងបញ្ហាផ្សេងៗទៀត។ រីឯនៅខែតុលាខាងមុខ លោក Shinzo Abe  គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងមាន ផែនការជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un អំពីបញ្ហារំលាយនុយក្លេអ៊ែរ ផងដែរ៕