VOV WorldVOV World
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន
10/07/2017 08:22
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed របស់អូទ្រីស លោក Ernst Wastler ថ្នាក់ដឹកនាំសហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA)និងគណៈដឹកនាំសភាពាណិជ្ជកម្ម ហូឡង់  - វៀតណាម។     នៅក្នុងជំនួបជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed លោក Nguyen Xuan Phuc បានថ្លែងអំណរគុណជូនចំពោះ Vamed ដែលបានជួយឧបត្ថម្ភប្រព័ន្ធសុខាភិបាលសាធារណៈរបស់វៀតណាម អស់រយៈពេល ២០ ឆ្នាំកន្លងទៅ ជាពិសេសគឺអនុវត្តការរំដោះទុនប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្ដាគម្រោងការណ៍ប្រាក់កម្ចី ODA អាទិភាពរបស់រដ្ឋាភិបាលអូទ្រីសសំដៅធ្វើឲ្យទំនើបភាវូបនីយកម្មប្រព័ន្ធមន្ទីរពេទ្យនៅវៀតណាម លើកំពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាជន ហើយអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាម។      នៅក្នុងជំនួបជាមួយ សហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA) លោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស EU មកវិនិយោគនៅវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ ទប់ទល់និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ថាមពលកកើតឡើងវិញជាដើម។ លោកបានស្នើឲ្យ សហភាពសសគ្រាសអឺរ៉ុប - អាស៊ាន ឆ្លៀតយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុបនៅពេលចូលជាធរមានដើម្បីជំរុញសហគ្រាស EU បង្កើនការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយទាក់ទងផ្ទាល់ជាមួយទីផ្សារ អាស៊ី - ប៉ាស៊ីហ្វិកដ៏ធំទូលំទូលាយ។     នៅក្នុងជំនួបជាមួយគណៈដឹកនាំសភាពាណិជ្ជកម្មហូឡង់ - វៀតណាម លោក Nguyen Xuan Phuc បានអះអាងថាការដែលចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម EU (EVFTA) នឹងជំរុញយ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាង វៀតណាម - ហូឡង់ ហើយស្នើឲ្យសភាពាណិជ្ជកម្មហូឡង់ - វៀតណាមរួមទាំងសហគមន៍សហគ្រាស ហូឡង់ជំរុញការចុះហត្ថលេខា និងអនុវត្ត EVFTAឲ្យបានឆាប់ៗ៕