VOV WorldVOV World
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh
27/08/2018 10:42
(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh ភាគកណ្ដាល វៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh
  ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការដែលបក្សភាគ អាជ្ញាធរខេត្ត Quang Binh បានសាមគ្គីគ្នា ប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោលជំហររបស់មជ្ឈឹមនិងរដ្ឋាភិបាលក្នុងការបញ្ជាណែនាំ។ ដោយ ហេតុនេះ ខេត្តបានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅ ជាពិសេសក្នុងបរិបទដែលខេត្ត Quang Binh ត្រូវទទួល រងគ្រោះធម្មជាតិនិងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយឧប្បត្តិហេតុបរិស្ថានសមុទ្រមុននេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ខេត្តចាំបាច់ត្រូវបន្តជំរុញការ អភិវឌ្ឍវិស័យទេសចរនិងការទាក់ទាញដើមទុនវិនិយោគផងដែរ៕

More