នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
20/11/2012 06:45
(VOVworld)-នៅខាងក្រៅសន្និសីទកំពូលអាស៊ាន លើកទី២១និងបណ្តាសន្និសីទកំពូលទាក់ទិននានា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កម្ពុជា នារៀល ថ្ងៃទី ១៩វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បាន

(VOVworld)-នៅខាងក្រៅសន្និសីទកំពូលអាស៊ានលើកទី២១និងបណ្តាសន្និសីទ កំពូលទាក់ទិននានាដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ(កម្ពុជា) នារៀលថ្ងៃទី១៩ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dungបានមានជំនួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Tun Abdul Razak ។នាយករដ្ឋមន្ត្រីទាំងពីររូបបាន ឯកភាពត្រូវរៀបចំយ៉ាងឆាប់ៗកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចំរុះស្តីអំពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកទេស និង វិទ្យាសាស្រ្តជាដើម។ ភាគីទាំងពីរក៏ បានឯកភាព នឹងសហការយ៉ាងជិតស្និទក្នុងដំណើរការចរចារកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក(TPP)ដែលភាគីទាំងពីរកំពុងចូលរួមផងដែរ។ នាយករដ្ឋមន្រ្តី Nguyen Tan Dung ជួបសន្ទនាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak (រូបថតៈ Internet) ក្នុងការជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាង្បូង Lee Myung-bak នាយក រដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា បក្ស រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចរួមជាមួយភាគីកូរ៉េខាងត្បូងបង្កើនថែម ទៀតទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តវៀតណាម-កូរ៉ាខាងត្បូងផងដែរ៕
Related






