VOV WorldVOV World
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ
04/07/2016 10:57
(VOVworld) - ក្រោយពីការវាយប្រហារដោយគ្រាប់ បែកដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និង រងរបួសនៅរដ្ឋធានីបាដាដនាថ្ងៃទី៣ កក្កដា កន្លងទៅ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បានបញ្ជា ឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ
(VOVworld) - ក្រោយពីការវាយប្រហារដោយគ្រាប់បែកដែលបណ្ដាលឲ្យមនុស្សរាប់ រយនាក់ស្លាប់និងរងរបួសនៅរដ្ឋធានីបាដាដនាថ្ងៃទី៣ កក្កដា កន្លងទៅនាយក រដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បានបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ។ លោក al-Abadi បានសង្កត់ធ្ងន់ថា កងកម្លាំងសន្តិសុខទាំងអស់ត្រូវផ្អាកការប្រើប្រាស់ ឧបករណ៍ចល័តស្វែងរក គ្រឿងផ្ទុះនៅប៉ូស្តិ៍សន្តិសុខ ដោយសារឧបករណ៍នេះជា ទំនិញក្លែងក្លាយបានជាមិនរកឃើញបានអ្វីទេ។លោក al-Abadi ក៏បានសំណូមពរ ឲ្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ជំរុញដំណើរការអនុវត្តន៍ឧបករណ៍ត្រួតពិនិត្យមធ្យោបាយ ចរាចរណ៍នៅគ្រប់ផ្លូវចេញចូលរដ្ឋធានី ព្រមទាំងបុគ្គលិកសន្តិសុខ ទាំងអស់នៅ ប៉ូស្តិ៍សន្តិសុខពុំប្រើប្រាស់ទូរស័ព្ទចល័តនៅពេលបំពេញភារកិច្ច។ វិធានការសន្តិ សុខមួយចំនួនទៀតក៏នឹងបានអនុវត្តន៍ដូចជាការធ្វើចារកម្មពី អាកាសនិងប្រមូល ផ្ដុំព័ត៌មានស៊ើបការណ៍សម្ងាត់៕