នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលប្រកាសថា នឹងមិនពុះចែក Jerusalem
06/06/2016 07:13
(VOVworld) - នាថ្ងៃទី៥ មិថុនា នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានសន្យាជា ថ្មីម្ដងទៀតថា នឹងចាប់ផ្ដើមឡើងវិញនូវការចរចារ សន្តិភាពជាមួយជនប៉ាឡេស្ទីន ប៉ុន្តែអះអាងថា នឹង មិនពុះចែកទីក្រុងJerusalem ទេ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖AFP) (VOVworld) - នាថ្ងៃទី៥ មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានសន្យាជាថ្មីម្ដងទៀតថា នឹងចាប់ផ្ដើមឡើងវិញនូវការចរចារសន្តិ ភាពជាមួយជន ប៉ាឡេស្ទីន ប៉ុន្តែអះអាងថា នឹងមិនពុះចែកទីក្រុង Jerusalem ទេ ដោយមិនអើពើដល់ ការទាមទាររបស់ជនប៉ាឡេស្ទីនថា កិច្ចព្រម ព្រៀងសន្តិភាពណាក៏ដោយនឹងត្រូវ ទទួលតំបន់ Jerusalem ខាងកើតជារដ្ឋធានី របស់រដ្ឋប៉ាឡេស្ទីននាអនាគតដែរ។ថ្លែង មតិក្នុងឱកាសទិវាបុណ្យ Jerusalem រំលឹក ខួបអនុស្សាវរីយ៍លើកទី៤៩ទិវាដណ្ដើម បានតំបន់ប៉ែកខាងកើតទីក្រុងនេះក្នុង សង្គ្រាមកាលពីឆ្នាំ១៩៦៧ នាយករដ្ឋមន្រ្តី លោក Netanyahu បានសង្កត់ធ្ងន់ទៅ លើគោលបំណងតភ្ជាប់ឡើងវិញនូវដំណើរ ការសន្តិភាពតាមរយៈការជួបចរចារជាមួយប្រទេសនានាក្នុងតំបន់ ហើយចាត់ទុក ថា គ្រាន់តែទទួលបានសន្តិភាព ក្រោយពីប្រទេសជិតខាងទទួលស្គាល់ អ៊ីស្រាអ៊ែលជារដ្ឋរបស់ជនហ្ស៊ីព៕
Related
More




