នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឲ្យរដ្ឋសភាគោរពដំណើរការ Brexit
07/11/2016 10:06
(VOVworld) - នាថ្ងៃទី៦ វិច្ចិកា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May អះអាងថា រដ្ឋសភាប្រទេស នេះត្រូវទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិ ដែលប្រជាជនអង់គ្លេសភាគច្រើនគាំទ្រការចាកចេញ ពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ហើយតាមនោះទុកឲ្យរដ្ឋាភិបាលអនុវត្តន៍បែបបទទាក់ទិននានាដល់បញ្ហានេះ។

នាយករដ្ឋមន្រ្តីលោកស្រី Theresa May អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍មួយនៅក្រុងឡុងដ៍កាលពីថ្ងៃទី២ វិច្ចិកា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៦ វិច្ចិកា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May អះអាងថា រដ្ឋសភាប្រទេសនេះត្រូវទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិដែល ប្រជាជនអង់គ្លេសភាគច្រើនគាំទ្រការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ហើយតាមនោះទុកឲ្យរដ្ឋាភិបាលអនុវត្តន៍បែបបទទាក់ទិននានាដល់បញ្ហា នេះ។លោកស្រី May អះអាងថា លទ្ធផលនៃការបោះប្រជាមតិកាលពីខែមិថុនា កន្លងទៅគឺច្បាស់លាស់និងត្រឹមត្រូវតាមច្បាប់។តាមផែនការ នាខែមិនាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោកស្រី Theresa May នឹង ដាក់ឲ្យចូលជាធរមាននូវមាត្រាទី៥០នៃ សន្ធិសញ្ញា Lisbon តាមនោះចាប់ផ្ដើមដំណើរការក្នុងរយៈ ពេល២ឆ្នាំដើម្បីចាកចេញ ពី EU៕
Related
More




