VOV WorldVOV World
នាយករដ្ឋមន្រ្តីអ៊ុយក្រែនបំពេញទស្សនកិច្ចវៀតណាមជាផ្លូវការ
16/11/2012 08:41
(VOVworld)-នាថ្ងៃទី ១៦ វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម នាយករដ្ឋមន្រ្តី អ៊ុយក្រែន Mykola Azarov បានមានការជួបចរចារ ជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ។
នាយករដ្ឋមន្រ្តីអ៊ុយក្រែនបំពេញទស្សនកិច្ចវៀតណាមជាផ្លូវការ
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Mykola Azarov  (រូបថតៈ Internet) (VOVworld)-នាថ្ងៃទី១៦វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម នាយករដ្ឋមន្រ្តីអ៊ុយក្រែន Mykola Azarov បានមានការជួបចរចារ ជាមួយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ស្តីអំពី​បណ្តាវិធានកា សំដៅអភិវឌ្ឍន៌ថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម- អ៊ុយក្រែន និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិជាដើម។ នារសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តី Mykola Azarov អញ្ជើញមកសម្តែងការ គួរសមអគ្គលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ប្រធានរដ្ឋ Truong Tan Sang និងប្រធានរដ្ឋសភា Nguyen Sinh Hung ។         ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្រ្តី Mykola Azarov បាន ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ​គឺថ្ងៃទី១៥និងទី១៦វិច្ឆិកាតាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung។       នាព្រឹកថ្ងៃដ៏ដែល នៅទីស្នាក់ការប្រធានរដ្ឋ នាយករដ្ឋមន្រ្តី វៀតណាម Nguyen Tan Dung ធ្វើជាអធិបតីពិធីទទួលនាយករដ្ឋមន្រ្តីអុយ ក្រែន Mykola Azarovដែលអញញជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ ពីពិធីទទួល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយ នាយករដ្ឋមន្រ្តីអុយក្រែនMykola Azarov។ នៅទីនេះ នាយករដ្ឋមន្រ្តី ទាំងពីររូប​បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និង ពង្រីក ថែមទៀត ទំនាក់ទំនងសហប្រតិបត្តិកាលើគ្រប់វិស័យ។ នាយករដ្ឋមន្រ្តី​ទាំងពីររូបក៏ចាត់ទុក ថា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងទេសចរណ៌ ក៏ដើរតួនាទីសំខាន់ ផងដែរ។ នាយករដ្ឋមន្រ្តីទាំង២រូបបានសំដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនិង គាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម​និង Ucren​ក្នុងក្របខ័ណ្ឋនៃបណ្តាអង្គការ វេទិកាអន្តជាតិ ដែលក្នុងនោះមានអ.ស.បផង។បញ្ចប់ការចរចារ នាយករដ្ឋមន្រ្តីទាំង២រូបបានធ្វើជាកសិណសាក្សីពីធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការនានារវាងប្រទេសទាំង២។ នារសៀលថ្ងៃទី១៦វិច្ឆិកាអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោកNguyen Phu Trong បានទទួលជួបសន្ទាជាមួយ នាយករដ្ឋមន្រ្តីអុយក្រែនលោកMykola Azarov ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាថ្ងៃដ៍ដែលប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang បានបានទទួលជួបសន្ទា ជាមួយ នាយករដ្ឋមន្រ្តីអុយក្រែនផងដែរ។ លោក​Truong Tan Sangបានអះអាងថា៖វៀតណាមផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរជាមួយ អុយក្រែន។